ឆាយ វីរៈយុទ្ធ ប្រព​ន្ធ​កាដូយ៉ាងពិសេស លើសពីទ្រព្យសម្បត្តិលុយឡាន

0

ខុសពីតារាភាគច្រើន ដែលទទួលបានតែកាដូជារបស់មានតម្លៃ ដើម្បីអោយចងចិត្តគ្នា តារាចម្រៀងរៃកណ្តឹង លោក ឆាយ វីរៈយុទ្ធ បែរជាត្រូវបានភរិយាកាដូយ៉ាងពិសេសតែម្ដង ដោយបានកាដូចម្រៀងមួយបទ ដែលលោកច្រៀងហើយ សូម្បីតែអ្នកគាំទ្រ ក៍លាន់មាត់។ ម្នាក់ៗសរសើរថា តារាចម្រៀងរូបនេះ ទំនងមិនងាយធ្លាក់កូដងាយៗដូចតារាមួយចំនួននោះទេ ដោយសារតែលោកក្រៅតែពីបានក្លាយខ្លួនជាកូនប្រសារអ្នកស្ដុកស្ដម្ភ ក៍បើកចំហរស្នេហាប្ដីប្រពន្ធ ធ្វើអោយមហាជនកោតសរសើរ ហើយថែមទាំងមានភរិយាចេះនិពន្ធស្នាដៃមិនធម្មតា ដែលជួយអោយលោកនៅតែមានបទចម្រៀងអន្ទងចិត្តមហាជនមិនដាច់ទៀត។

លោក ឆាយ វិរៈយុទ្ធ បានថ្លែងអារម្មណ៍ក្រោយទទួលបានស្នាដៃរបស់ភរិយាក្ដៅៗថា នេះជាកាដូដ៍ឩត្តុង្គឩត្តមដែលភរិយាផ្ដល់អោយ ខណៈដែលលោកសរសើរថា ភរិយារបស់លោកហត់នឹងការងារមុខជំនួញ និងមេផ្ទះហើយ នៅឆ្លៀតនិពន្ធចម្រៀងអោយលោកបានច្រៀងបើកឆាកឆ្នាំថ្មីទៀត។ លោកថាបទចម្រៀង «នឹកអូនស្ទើរដាច់ខ្យល់ » គឺជាស្នាដៃដែលភរិយាលោកនិពន្ធអោយ ហើយក៍មានអត្ថន័យត្រូវតាមការស្នើសុំកន្លងមករបស់លោកផងដែរ ទើបលោករំភើបខ្លាំងនៅពេលបទនេះចេញរូវចេញរាង។

អ្វីដែលលោកកាន់តែរំភើបចិត្ត គឺបទចម្រៀងនេះ បានក្លាយជាបទផ្ទុះនៅលើយូធូបក្រោយការបង្ហោះ នៅក្នុងពេលនេះ។ លោកថាខ្លួនពិតជាមានសំណាង ដែលបានភរិយា គឺអ្នកនាង សែ ចាន់ឌី មានជំនាញតែងនិពន្ធ ដោយលោកបញ្ជាក់ថាមានបទចម្រៀងរបស់អ្នកនាងជាច្រើនមកហើយ ដែលធ្វើអោយមហាជនកាន់តែស្គាល់លោក មុនពេលលោក និង អ្នកនាងក្លាយជាស្វាមីភរិយា។ ចម្រៀងមួយបទនេះ សូម្បីអ្នកមិនទាន់មានគូស្នេហ៍ ក៍លន្លង់លន្លោចដក់អារម្មណ៍តាមប៉ារ៉ូល និងអ្នកចម្រៀងបង្ហើរអន្ឋងនោះដែរ ទើបមានអ្នកចូលមែនរាប់សែនដងភ្លាមៗនៅលើយូរធូប ក្រោយការបង្ហោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here