ឆ្នាំថ្មីភ្លាម តារាសម្ដែងស៊ីណាវ៉ាត់ត្រា បានកាដូឡានភ្លែត

0

តួឯកប្រុសក្នុងMv បទ”អូនដឹង”របស់អ្នកចម្រៀងធា រ៉ានី លោកចាន់ស៊ី ស៊ីណាវ៉ាត់ត្រា បានសម្ដែងអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលលោកទទួលបានកាដូរថយន្តមួយគ្រឿងយ៉ាងកាលីបអបអរថ្ងៃកំណើត ក្នុងពេលដែលលោកប្រកាសថា នេះជាកាដូសំខាន់នៅក្នុងជីវិត។

តារាដែលលេងឈុតស្នេហាលើគ្រែរោលរាលជាមួយស្រីស្អាតខ្លឹម ស្រីគា រូបនេះ បញ្ជាក់ថា កាដូរថយន្ដCamry បាឡែនព័ណស ដ៏ថ្មីសន្លាងនេះ គឺនារីសំខាន់ម្នាក់ជាអ្នកកាដូអោយ។

តារាសម្ដែង លោក ណាវ៉ាត់ត្រា បានអះអាងថា កាដូដែលលោកទទួលបាននេះ គឺជាកាដូដែលបងស្រីរបស់លោកទិញអោយ បន្ទាប់ពីបានដឹងលោកស្រលាញ់រថយន្តម៉ាកនឹងជាយូរមកហើយ។ កាដូបានប្រគល់អោយលោក ចំពេលថ្ងៃកំណើតរបស់រំកិលជិតដល់។

លោកថ្លែងដោយរំភើបថា”ខ្ញុំពិតជារំភើបមែន ដែលបងស្រីរបស់ខ្ញុំគាត់Surprise ខ្ញុំតាមរយៈកាដូពិសេស គឺរយន្ដCamry បាឡែន តម្លៃជិត១៥០០០$។ ខ្ញុំគ្មានស្រីណាផ្សេងទិញឲ្យទេ គឺមានតែបងស្រីខ្ញុំហ្នឹងឯង ហើយតាមពិតខួបកំណើតខ្ញុំនៅថ្ងៃទី១០ខែកម្ភៈ ឯណោះទេ តែប្រហែលជាគាត់ចង់អោយខ្ញុំសប្បាយចិត្តក្នុងឱកាសឆ្លងវ័យ២៩ឆ្នាំ ទើបគាត់លះបង់ដល់ម្លឹង”។

គួរបញ្ជាក់ថា តារាសម្ដែង លោក ស៊ីណាវ៉ាត់ត្រា ធ្លាប់មានប្រវត្តិកម្សត់ជាក្មេងកំព្រាឪពុកតាំងពីនៅក្នុងផ្ទៃម្ដាយ និងធ្លាប់ដើរទួលនំកងលក់តាមផ្សារដើរលក់។ លោកបានបង្ហើបថាមុនពេលទទួលបានកាដូរថយន្ដមួយគ្រឿងពីបងស្រី គឺអ្នកស្រីឈ្មោះណាត ចិន្ដា ជាបងរបស់លោក នេះបងស្រីរបស់លោក ក៍មានជំងឺម្យ៉ាងត្រូវបញ្ជូនទៅសង្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យនៅខេត្តបាត់ដំបងផងដែរ ទើបលោកចាត់ទុកថា ខ្លួនមានយីអ៊ុន ដែលក្រោយបងស្រីបានជាសះស្បើយ ស្រាប់តែបងស្រីកាដូរថយន្តអោយមួយគ្រឿង ដែលធ្វើអោយលោកសប្បាយចិត្ត២តង់។ ទោះជាការនៅក្នុងធនាគារមមាញឹកពិបាកដកឃ្លា តែលោកណាវ៉ាត់ត្រា ប្រកាសថា នឹងបន្ដរប្រឡូកអាជីពសិល្បៈទៅមុខទៀត ដោយលោកនឹងគ្រោងបង្ហាញខ្លួនក្នុង MV បន្តបន្ទាប់ទៀត ក្នុងពេលខាងមុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here