មង្គលការ នី រតនា តារាៗបង្អួតសម្រស់ម៉ាឈ្នះដៃ

0

កាលពីរាត្រីថ្ងៃទី១៨ ខែមករា គេឃើញមង្គលការតារាចម្រៀង លោក នី រតនា ប្រមូលចង់អស់តារាមួយស្រុកខ្មែរ ខណៈដែលតារាភាគច្រើន ក៏បានគ្រងឈុត និងតែងខ្លួនយ៉ាងស្រស់ស្អាតប្រជែងគ្នា ធ្វើអ្នកឃើញលើបណ្ដាញហ្វេសបុក សរសើរ មិនដាច់ពីមាត់។ មង្គលការនេះ គឺអាចនិយាយបានថា កក្រើកដើមឆ្នាំកម្មវិធីសិល្បៈ ក្នុងពេលដែលម្ចាស់កម្មវិធី ក៍ហ៑ានចំណាយតុបតែងដេគ័រ និងការចាត់ចែងពីធី អស់ដល់រាប់ម៉ឺនដុល្លារ ដើម្បីបំពេញមុខ។

មង្គលការដែលបានធ្វើឡើងនៅក្នុងវិមានសែនសុខ ជិតផ្សារអ៊ីអននេះ ធ្វើអោយស្រទាប់មហាជនតាមដានយ៉ាងយកចិត្តទុកដាក់ ជាពិសេសដើម្បីដឹងថាវត្តមានតារាណាខ្លះចូលរួម ហើយតារាទាំងនោះ ស្រស់ស្អាតយ៉ាងណានៅក្នុងពិធី។ មង្គលការមួយនេះ អ្នកតាមដាន មិនសូវយកចិត្តទុកដាក់ចំពោះលោកនី រតនា និង ភរិយា ប៉ុន្មាននោះទេ ដោយសារតែបានដឹងរួចទៅហើយថាអ្នកទាំងដឹងតែគ្រងឈុតលេចធ្លោរជាងគេ ក្នុងនាមជាកូនកំលោះកូនក្រមុំ ប៉ុន្តែម្នាក់ៗចាប់អារម្មណ៍នឹងសម្រស់តារាជាភ្ញៀវចូលរួមច្រើនជាង ជាពិសេសវត្តមានតារាល្បីៗ ដែលគេកត់សម្គាល់ថាស្ទើរមិនបាត់វត្តមានតារាណាម្នាក់។ មិនថាតារាជើងចាស់ជើងថ្មី ក្នុងអាជីពកំប្លែង ពិធីករ សម្ដែង ចម្រៀង និងផលិតករនោះទេ គឺលោក នី រតនា ប្រមូលមកទាំងអស់ ខណៈដែលអ្នកពាក់ព័ន្ធនឹងសិល្បៈទាំងនោះ ក៍សុទ្ធតែរៀបចំខ្លួនស្អាតៗ ហើយធ្វើខ្លួនយ៉ាងទាក់ភ្នែក មិនសរសើរមិនបាន។

ពិធីនេះត្រូវគេប្រកាសថា ចំណាយអស់ច្រើនមិនធម្មតា ហើយភ្ញៀវដែលបានអញ្ជើញក៍មានចំនួនដល់ទៅ១០០តុ ដែលភាគច្រើនគឺជាតារា និង អ្នកមានមុខមាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here