ប៉ុបពី និងគូស្នេហ៍ ប្ដីប្រពន្ធខ្លះមិនដូរ

0

ខុសពីបុរសកែភេទជានារីខ្លះ រមែងត្រូវបានបុរសបោកស្នេហ៍ដល់ថ្នាក់ប្រកាសលែងចង់មានគូជីវិត តារាសម្ដែង និងកំប្លែងក្រមិចក្រមើមអ្នកនាង ប៉ុបពី បែរជាមានក្ដីសុខនឹងជីវិតស្នេហាចាក់ទឹកមិនលិច ជាមួយបុរសវ័យក្មេង ដែលនាងប្រកាសថាជាប្ដី។ នាងបានបង្ហាញពីរូបភាពផ្អែមល្ហែមក្រោមដំបូលផ្ទះតែមួយ អមដោយការ Live បញ្ជាក់ពីសុភមង្គលប្ដីប្រពន្ធ ស្ទើរតែប្ដីប្រពន្ធភេទផ្ទុយគ្នាខ្លះមិនដូរផង។

នៅលើហ្វេសបុក កញ្ញា ប៉ុបពី គេឃើញបង្ហោះ និង Live ពីស្នេហាផ្អែមល្ហែមច្តើនជាងសកម្មភាពផ្សេង ដោយបុរសជាស្វាមីក្រោមដំបូលតែមួយរបស់នាង រមែងនៅកៀកកិតជាមួយនាង ស្ទើរតែគ្មានពេលឃ្លាត ដោយមិនថាម៉ោងLive ពេលយប់ក៍នៅជាមួយនោះទេ សូម្បីតែពេលនាងដាំស្លរ និងចេញថតកម្មវិធី ក៍លោក ប៊ីលី តាមស្អិត និងយកៅក្បែរនាងរហូតដែរ។ គូស្នេហ៍មួយគូនេះ ត្រូវគេកត់សម្គាល់ថាជាគូស្នេហ៍បុរសពិត និងនារីមិនពិតលើកទី១ ដែលអាចនិយាយបានថា ហ៑ានបើកចំហរទំនាក់ទំនង ក្រោមការដឹងឮរបស់ឳពុកម្ដាយទាំងសងខាងដឹងឮ ហើយថែមទាំងប្រកាសថាពួកគេមិនអាចបាត់គ្នាបាន។ បើទោះជាថ្ងៃអនាគត នៅមិនទាន់ប្រាកដពីជោគវាសនា ប៉ុន្តែសម្រាប់បច្ចុប្បន្ន គេឃើញបុរសសង្ហាលោក ប៊ីលី ស្រលាញ់ និងយកចិត្តទុកដាក់ចំពោះនាងយ៉ាងខ្លាំង។ ប្ដីក្មេងរបស់នាង បានទាំងប្រកាសមិនបែកពីនាងជារៀងរហូត និងថាស្រលាញ់នាងជាគូអនាគត ថ្វីដ្បិតតែនាងមិនមែនជានារីពិត ដែលអាចបង្កើតកូនទុកជាចំណងដៃអោយខ្លួន។

នៅក្នុងវីដេអូ Live អ្នកទាំងពីរបានបង្ហាញអោយឃើញពីសកម្មភាពបាត់គ្នាមិនបាន ស្របគ្នាដែលលោក ប៊ីលី ត្រូវគេកត់សម្គាល់ថា គឺបុរសទី១ ដែលកញ្ញា ប៉ុបពី ធ្លាប់ពាក់ព័ន្ធ ហើយប្រកាសយ៉ាងចំហរថា នាងគឺជាភរិយារបស់ខ្លួន។ លោកតែងតែហ៑ានប្រកាសពីចំណងស្នេហ៍ជាមួយប៉ុបពីអោយគេបានដឹង ដែលសកម្មភាពនេះ អាចមានមិនច្រើននោះទេ សម្រាប់បុរសដែលជាប់ពាក់ព័ន្ធចំណងស្នេហ៍ជាមួយនារីភេទទី៣ នៅក្នុងសង្គមសិល្បៈ។ អ៊ីចឹងហើយ ទើបកញ្ញា ប៉ុបពី កាន់តែមានក្ដីសុខ និងញញឹមបិទមាត់មិនជិត ចាប់តាំងពីរកបានបុរសរូបនេះ ធ្វើជាគូស្នេហ៍ក្រោមដំបូល ដោយពេញមុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here