សរ កេសារ៉ា រំពឹងស្នាដៃទី២ ក្រោយថ្ងូរថារឿងទី១ ខ្វះការគាំទ្រ

0

ក្នុងការផលិតរឿង«រ៉ូហ្សា5» ផលិតរឿងអ្នកស្រី សរ កេសារ៉ា បានអះអាងថា ការផលិតភាពនៅក្នុងពេលនោះ មិនសូវជោគជ័យតាមការចង់បាននោះទេ ដោយអ្នកស្រីបានទាំងរយាលការផលិតភាពយន្តព្រោះតែបាក់ទឹកចិត្តផង។ យ៉ាងណាមិញ អ្នកស្រីនៅតែតស៊ូបង្ហាញស្នាដៃថ្មីជាលើកទី២ ដោយបានប្រកាសផលិតរឿង«វិញ្ញាណចាំស្នេហ៍»កាលពីព្រឹកថ្ងៃទី៦ មករា ហើយរំពឹងពីការជោគជ័យយ៉ាងខ្លាំង បើទោះជាការគាំទ្រភាពយន្តខ្មែរនៅក្នុងបរិបទចុងក្រោយ ហាក់មិនសូវខ្លាំងក្លាដូចភាពយន្តបរទេស។

អ្នកស្រី សរ កេសារ៉ា បានផ្ដល់សម្ភាសន៍ថា អ្នកស្រីមិនរអារក្នុងការផលិតភាពយន្តជាលើកទី២ ឬទី៣ នោះទេ ប៉ុន្តែដោយសារតែអ្នកស្រីសម្ងំស្វែងរកអ្នកផលិតរឿងអោយបានល្អ ទើបអ្នកស្រីខកខានផលិតរឿងភ្លាមៗក្រោយពីភាពយន្តរឿង«រ៉ូហ្សា៥» ទម្លាក់ចេញពីរោង។ អ្នកស្រីថាការសម្រេចផលិតរឿង «វិញ្ញាណចាំស្នេហ៍» គឺបន្ទាប់ពីអ្នកស្រីរកបានអ្នកនិពន្ធសាច់រឿងត្រូវចិត្ត និងម្យ៉ាងមកពីអ្នកស្រីរកបានអ្នកទុកចិត្តក្នុងការចាត់ចែងការផលិតបានច្បាស់លាស់ផង ទើបឈានដល់ការបោះទុន។

នៅមិនទាន់ច្បាស់ថានឹងចំណាយអស់ប៉ុន្មានក្នុងការផលិតភាពយន្តនេះនៅឡើយទេ ប៉ុន្តែអ្នកស្រីថានឹងធ្វើអោយមានគុណភាពល្អមិនចាញ់ភាពយន្តបរទេសនោះឡើយ។ អ្នកស្រីថាភាពយន្តរឿង«វិញ្ញាណចាំស្នេហ៍» ជាភាពយន្តដែលមានសាច់រឿងថ្មីសុទ្ធសាធមិនចម្លងពីរឿងដទៃ ហើយសំខាន់បំផុតគឺជារឿងដែលលើកឡើងពីទម្រង់សម័យកាលមួយកាលពីបុរាណ ដែលអ្នកទស្សនានឹងទាកទាញខ្លាំង ទោះបអ្នកស្រីបង្ហាញពីការរំពឹង។ យ៉ាងណាមិញ ភាពយន្តនេះក៏នឹងអាចប្រឈមផងដែរ ប្រសិនបើអ្នកស្រីប្រឹងប្រែងផលិតបានល្អហើយ ប៉ុន្តែបែរជាខ្វះការគាំទ្រក្នុងពេលដាក់បញ្ចាំងក្នុងរឿង។ អ្នកស្រីថាមានភាពយន្តល្អៗច្រើនណាស់ ដែលមានអ្នកទស្សនាមិនច្រើនធ្វើអោយផលិតករបាក់ទឹកចិត្ត ទើបមានតែការទទូចអោយចូលរួមគាំទ្រប៉ុណ្ណោះ ទើបធ្វើអោយស្នាដៃដែលអ្នកស្រីផលិតឡើងឈានបានជោគជ័យ។

លោក គីម កូតា ជាតារាសម្ដែង និងជាអ្នកនិពន្ធក្នុងភាពយន្តនេះ បានអះអាងថាភាពយន្តរឿង«វិញ្ញាណចាំស្នេហ៍» គឺជាស្នាដៃដែលលោកនិពន្ធឡើងដោយមិនចម្លងពីស្នាដៃណាមួយទាំងអស់ ដោយលោកក្រៅពីរួមចំណែកជួយផលិតអ្នកស្រី សរ កេសារ៉ា ដើម្បីអោយស្នាដៃនេះលេចចេញរូបរាង លោកក៏ជាតួអង្គសំខាន់មួយក្នុងរឿង ដែលចាត់ទុកថាក្នុងភាពយន្តនេះគឺលោកបញ្ចេញស្នាដៃផលិតផង សម្ដែងផងព្រមគ្នាផងដែរ។ លោកថាក្នុងភាពយន្តនេះ នឹងធ្វើអោយអ្នកទស្សនាស្គាល់ជាតិថ្មីនៃសាច់រឿង ជាពិសេសនៅក្នុងសម័យកាលមួយដែលមនុស្សភាគច្រើននឹងជក់ចិត្ដដិតអារម្មណ៍ខុសពីស្នាដៃកន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here