តារាៗបង្អួតសម្រស់ក្នុង កម្មវិធីថតអបអរ ៧មករា

0

កាលពីថ្ងៃទី២៧ ធ្នូ សមាគមន៍ទូរទស្សន៍កម្ពុជាបានរៀបចំថតកម្មវិធីអបអរបុណ្យ៧មករា ដោយមានតារាយ៉ាងច្រើនកុះករចូលរួមច្រៀងរាំ។ យ៉ាងណាមិញ គេនៅតែកត់សម្គាល់ថាវេទិកាដែលបានថតនៅក្នុងស្ទីឌីយោរបស់ទូរទស្សន៍បាយ័ននោះ មិនសូវមានតារាល្បីៗចំណាយពេលចូលរួម មិនខុសពីឆ្នាំមុនៗទេ ដោយឃើញតែតារាប្រចាំក្លិប និងតារាពន្លកថ្មីប៉ុណ្ណោះភាគច្រើន។

កម្មវិធីដែលត្រូវគេឃើញមានការបញ្ចូលដោយរបាំ និងបទចម្រៀងជាច្រើនដែលពាក់ព័ន្ធនឹងថ្ងៃ៧មករា តែក៏មានលាយលំដោយបទចម្រៀងដែលលក្ខណៈរាំសប្បាយៗ សម្រាប់អ្នកទស្សនាដែលចង់រាំកម្សាន្ត អាចរាំលេងកម្សាន្តផងដែរ។ តារាភាគច្រើន ត្រូវគេឃើញបង្អួតសម្រស់ដាក់គ្នាពេញក្នុងឆាកតន្ត្រី ដោយតារាពន្លកថ្មីៗក្រៅពីមានសមត្ថភាពគួរអោយសរសើរ ក៏មានសម្រស់ផូរផង់ និងស្រស់សង្ហារមិនចាញ់តារារៀមច្បងកាលពីនៅវ័យក្មេងផងដែរ។ កម្មវិធីនេះត្រូវបានសមាគមន៍ទូរទស្សន៍កម្ពុជាប្រកាសថានឹងដាក់ផ្សាយគ្រប់ប៉ុស្ដិ៍នៅថ្ងៃ៧មករា តែនៅមិនទាន់ដឹងថានឹងកាត់តដែលមានរបាំ កំប្លែង និងចម្រៀងនោះ ក្នុងរយៈពេលប៉ុន្មាម៉ោងឡើយ។

សូមទស្សនាសកម្មភាពខ្លះរបស់តារាសិល្បៈ ដែលបានចូលរួមក្នុងកម្មវិធីថតអបអរ៧មករា ដែលទើបបញ្ចប់ក្ដៅៗ៖

LEAVE A REPLY

Please enter your comment!
Please enter your name here