ចប់កុងត្រា តែ សឿន ផានផាភួង នៅតែមានយីអ៊ុន គួរអោយសរសើរ

0

ក្នុងផលិតកម្មមហាហង្ស តារាសម្ដែងវ័យជ្រេ តែល្បីឈ្មោះ អ្នកនាង សឿន ផានផាភួង បានអះអាងថា អ្នកនាងត្រូវបានផលិតកម្មមហាហង្សកាត់ផ្ដាច់កុងត្រាជាមួយគ្នាមួយរយៈមកហើយ ប៉ុន្តែក្នុងរឿង«កាំបិតមុខ២»អ្នកនាងបែរជានៅតែមានតំណែង បើទោះជាមិនបានតំណែងឯក ឬជាតួម្ដាយលេចធ្លោដូចរឿងមុនៗរបស់មហាហង្សក្នុងពេលដែលនាងនៅចងដោយកុងត្រា។

អ្នកនាងត្រូវបានផលិតករប្រកាសថានឹងមានតំណែងក្នុងរឿងក្រោយៗបន្តពីនោះផង ថ្វីដ្បិតតែនាងលែងជាតារាផ្ដាច់មុខរបស់ផលិតកម្មមហាហង្សនាពេលចុងក្រោយ។

អ្នកនាង សឿន ផានផាភួង បានថ្លែងប្រាប់ថា អ្នកនាងមានសិទ្ធិថតរឿងអោយផលិតកម្មផ្សេងទៀតនាមួយរយៈមកហើយ ប៉ុន្តែក្នុងរឿង«កាំបិតមុខ២»ដែលប្រជុំដោយតារាឆ្នើម ដែលស្ថាប័នដែលមួយនេះផលិតអោយPNN នៅតែមានតួអង្គរបស់នាងត្រូវបានជ្រើសអោយសម្ដែង។

អ្នកនាងថាខ្លួនត្រូវបានមហាហង្សអោយសម្ដែងជាតួមិត្តភ័ក្រ្តតួអង្គភរិយា ដោយអ្នកនាង និងអ្នកនាងកែវ ស្រីនាង ស្ទើរតែលេងជាមួយគ្នាគ្រប់ឆាក ដោយសារតែនាងមិនខុសពីតួមានសកម្មភាពជាប់គ្នាជាមួយតួឯកស្រីតាំងពីដើមដល់ចប់។ អ្នកនាងថាខ្លួនសម្ដែងជាតួអ្នកឈឺឆ្អាលចំពោះអ្នកនាង កែវ ស្រីនាង ដោយជាអ្នករៀបគម្រោងគ្រប់ផ្នែកដើម្បីបំផ្លាញទំនាក់ទំនងរវាងស្វាមីអ្នកនាង កែវ ស្រីនាង ជាមួយស្រីកំណាន់ ដើម្បីជួយអោយតួអង្គលោកអូន ឧស្សាហ៍ ដែលជាស្វាមីរបស់តួស្រី បានដឹងពីភាពពិសពុលខាងក្រោយខ្នងពីសំណាក់ស្រីកំណាន់ ជួយដល់កែវ ស្រីនាង។ ក្នុងនោះ អ្នកនាងក៏ត្រូវផលិតករអោយសម្ដែងជាតួចេកចូច និងជាតួចេះដឹងពីរឿងគ្រួសារគេ ដែលមិនខុសពីតួអង្គស៊ីត្រាវនោះដែរ។

តំណែងរបស់នាងគឺខុសទាំងស្រុងពីតារាសម្ដែងផ្សេងទៀត ដែលក្រោយបញ្ចប់កុងត្រាជាមួយមហាហង្ស គឺបាត់សកម្មភាពទាំងស្រុងតែម្ដង ហើយធ្វើអោយទីផ្សារធ្លាក់ចុះ។

អ្នកនាង សឿន ផានផាភួង បន្តថា ក្នុងរឿង«កាំបិតមុខ២»អ្នកនាងមិនមែនជាតួអង្គឯក ឬជាតួអង្គធំណាស់ណានោះទេ ប៉ុន្តែគ្រប់ឈុតដែលនាងសម្ដែង គឺតម្រូវអោយនាងលេងចរឹតអោយខ្លាំង ដើម្បីលើកទឹកចិត្តដល់ភរិយាជាមិត្តភ័ក្រ្តផង និងដើម្បីកំចាត់កំចាយដោយត្រជាក់ចំពោះស្រីកំណាន់ទាំំងឡាយរបស់លោក អូន ឧស្សាហ៍ផង។ នាងបានទាំងសង្ឃឹមថាភាពយន្តរឿងនេះ នឹងជួយអោយអ្នកនាងទទួលបានការចាប់អារម្មណ៍នោះផង ដោយសារតែអ្នកនាងសម្ដែងជាតួស៊ីត្រាវក្នុងរឿង ដែលនឹងធ្វើអោយអ្នកទស្សនាស្អប់ និងចងចាំការសម្ដែងចង់ល្អជាងតួដែលមានតំណែងឡូយជាងនាងក្នុងរឿងនោះផង។ នាងនិយាយថា«ក្នុងរឿងកាំបិតមុខ២»ខ្ញុំតួស៊ីត្រាវដើម្បីជួយភរិយាដើមនោះទេ ប៉ុន្តែខ្ញុំគិតថាមួយរឿងនឹងខ្ញុំលេងចរឹតខ្លាំង ដែលខ្ញុំរំពឹងពីការគាំទ្រមិនធម្មតា»។ យ៉ាងណាមិញ នាងទទូចអោយគាំទ្រភាពយន្តមួយនេះ ដោយសារតែរឿង«កាំបិតមុខ២»មានតួសម្ដែងច្រើន ហើយចំពោះសាច់រឿងក៏មានអ្នកចាប់អារម្មណ៍មិនធម្មតារួចបាត់ទៅហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here