ជំនួបតារាល្បីថៃ-កម្ពុជា ព្រឹត្តិការណ៍ពិសេសការប្រគុំតន្ត្រី HK7 Concert

0

ព្រឹត្តិការណ៍នៃការប្រគុំតន្ត្រីពិសេសរបស់ក្រុមហ៊ុន HK7 នឹងប្រារព្វធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះហើយគឺនៅថ្ងៃ សុក្រ ទី 23 ខែកុម្ភៈ ឆ្នាំ2024 សប្ដាហ៍នេះ នៅក្នុងបរិវេណផ្សាទំនើប K Mall ផ្លូវវេងស្រេង។

យោងតាមការប្រកាសជាផ្លូវការរបស់ក្រុមហ៊ុន HK7 នៅក្នុងការប្រគុំតន្ត្រីដ៏អស្ចារ្យនេះក៏នឹងមានវត្តមានតារាល្បីរបស់ប្រទេសថៃគឺកញ្ញា POOKLOOK ព្រមទាំងតារាចម្រៀងល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា Rabee និង តារាល្បីៗជាច្រើនរូបផ្សេងទៀត មិនតែប៉ុណ្ណោះក៏វត្តមាន Top5 នៃកម្មវិធី Missgrand Cambodia ចូលរួមជាកិត្តិយសផងដែរ។

ក្រៅពីការប្រគុំតន្ត្រីដ៏អស្ចារ្យនេះ អ្នកស្រី អ៉ឹម សុគន្ធា អគ្គនាយិការបស់ក្រុមហ៊ុន HK7 ក៏បានប្រកាសថា នឹងមានការចែកជូនជាកាដូ Free Free រាប់ពាន់កាដូរជូន ទៅកាន់អ្នកទស្សនាផ្ទាល់ ក៏ដូចជាមាន Promotion ពិសេសៗទៅកាន់អតិថិជន និង មានការចាប់ឆ្នោតផ្សងសំណាងយករង្វាន់តូចធំជាច្រើនមុខទៀតនៅក្នុងថ្ងៃពិសេសនោះ។

ដើម្បីទទួលបានកាដូ និង ឱកាសចំណេញជាច្រើន ព្រមទាំងរង្វាន់ផ្សេងៗពីក្រុមហ៊ុន HK7 អ្នកគាំទ្រ ក៏ដូចជាអតិថិជនអាចទៅចូលរួមទស្សនាដោយសេរីពុំមានការលក់សំបុត្រនោះឡើយ។ កុំភ្លេចទៅចូលរួមសប្បាយរាំលេងកំសាន្ត និង ថតរូបជាមួយអាយដល បានទាំងសប្បាយ និង រង្វាន់ Free Free ដោយកម្មវិធីនឹងប្រារព្ធធ្វើឡើងនៅថ្ងៃសុក្រ ទី23 កុម្ភៈ សប្ដាហ៍នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here