តារាសម្ដែងប្រាក់ សារួន ដុនដាបសុខភាពដល់កម្រិតគួរឲ្យបារម្ភ

0

បាត់មុខពីការសម្ដែងសិល្បៈតែមួយរយៈសោះ តារាសម្ដែងជាតួឪពុកលោក ប្រាក់ សារួន ត្រូវគេដឹងថាមានជំងឺដុនដាបមិនគួរអោយជឿ ខណៈដែលលោកមិនត្រឹមតែមានសុខភាពចុះខ្សោយប៉ុណ្ណោះទេ ប៉ុន្តែរូបរាងក៏ស្គមស្គាំងខ្លាំង ហើយមានការទម្លាយថាជំងឺរបស់លោកប្រឈមនឹងពិបាកព្យាបាលទៅទៀត។ លោកត្រូវកូនចៅបញ្ជូនអោយព្យាបាលនៅក្នុងប្រទេសថៃញឹកញាប់ ប៉ុន្តែលទ្ធផលនៅតែមានសភាពទ្រុឌទ្រមសុខភាពដោយប្រព័ន្ធថ្លើម និងសួត របស់លោកស្ថិតក្នុងដំណាក់កាលរលាកខ្លាំង និងលែងចង់ដំណើរការផង។

យោងតាមការបង្ហោះរបស់តារាសម្ដែងជាមិត្តរួមក្រុមរបស់លោកជាច្រើនបានអះអាងថាលោក ប្រាក់ សារួន មានជំងឺច្រើនមុខកំពុងរឹតរួត ដោយក្នុងនោះរួមមានទាំងជំងឺក្រពះ ពោះវៀន លើសឈាម នឹងរលាកថ្លើម សួតធ្ងន់ធ្ងរ។ លោកត្រូវគដឹងថាមានជំងឺនេះជាយូរមកហើយ ប៉ុន្តែបណ្ដាលមកពីលោកបណ្ដោយជំងឺទាំងនោះកាន់តែធ្ងន់ទៅៗ ទើបក្រោយពីលោកសម្រេចចិត្តចូលពេទ្យសភាពជំងឺដុនដាបទៅហើយ។

ប្រមាណជារយៈពេលកន្លះឆ្នាំចុងក្រោយលោកបង្ហាញខ្លួនថតរឿងទាំងឈឺ ដោយមុនធ្លាក់ខ្លួនឈឺធ្ងន់ដល់ថ្នាក់ទទួលថតលែងកើត លោកក៏ជាប់តំណែងជាតួឪពុកក្នុងរឿង«អង្រឹង»របស់ផលិតកម្មLD ផងដែរ ក្នុងពេលដែលលោកនៅមិនទាន់បញ្ចប់ភាពយន្តនេះនៅឡើយ ក៏ធ្លាក់ដុនដាប់សុខភាព ហើយនៅក្នុងពេលនេះកាន់តែមានសភាពពិបាកបរិយាយ។

អ្នកស្រី ចាន់ សោភ័ណ្ឌ ហៅរ៉េតរ៉ូស បានអះអាងថា លោក ប្រាក់ សារួន ឈឺធ្ងន់មួយរយៈមកហើយ ហើយអ្នកស្រីកាន់តែបារម្ភនៅពេលដែលលោកធ្លាក់ខ្លួនស្គមស្គាំង ហើយសុខភាពកាន់តែដុនដាបខ្លាំង បើទោះធ្លាប់ត្រូវបានបញ្ជូនទៅព្យាបាលដល់ប្រទេសថៃ។

អ្នកស្រីថាលោកថតមិនទាន់ចប់រឿង«អង្រឹង»ជាមួយអ្នកស្រីនៅLD នោះទេ ដោយមុនធ្លាក់ខ្លួនធ្ងន់គឺលោកប្រឹងថតរឿងនេះទាំងឈឺ ព្រោះតែខ្លាចចិត្តក្រុមការងារផលិតរឿង។ អ្នកស្រីទទូចអោយមានការជួយដល់សិល្បកររូបនេះ ដោយសារតែលោកមិនមែនជាអ្នកមានបាននោះទេ ប៉ុន្តែលោកកំពុងត្រូវការជំនួយដើម្បីសង្គ្រោះជីវិតនៅក្នុងពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here