កាន់តែវឹកវរហើយ គណនីហ្វេកប៊ុកផេកផ្លូវការណ៍របស់អ្នកនាង ស្រីអូន ត្រូវជនអនាមិកកាន់កាប់

0

យោងតាមការបង្ហោះកាលពីប៉ុន្មាន2ម៉ោងមុនរបស់អ្នកនាង ស្រីអូន បានឱ្យដឹងថា មានជនអនាមិកបានលួចចូលក្នុង Account ដែលជាផេកផ្លូវការណ៍របស់អ្នកនាង ហើយបានបង្ហោះនូវភាពភាព និង សំណេរផ្សេងៗដែលអ្នកនាងជាសាមីខ្លួនមិនបានដឹង។

ខាងក្រោមនេះគឺជាសំណេរ នៃការបញ្ជាក់របស់អ្នកនាង ស្រីអូន ឱ្យអ្នកលេងបណ្ដាញសង្គមបានទទួលដឹង « ខ្ញុំមិនដឹងថា តេីអ្នកណាម្នាក់ដែលមកប្តូរ ប្រូហ្វែល profile របស់ខ្ញុំទេ ទាំងដែលខ្ញុំមិនបានកាន់ទូរស័ព្ទ (បងប្រុសដកទូរស័ព្ទ) អ្វីដែលសំខាន់នោះ គឹលេខទូរស័ព្ទ ស្វាមីខ្ញុំ លោតសញ្ញាមកថាមានអ្នកបានបេីកលេខប្រេីហេីយ (បញ្ជាក់ទៅអ្នកប្រេីលេខ សុំបញ្ឈប់មុនខ្ញុំប្រេីផ្លូវច្បាប់ ) សូមបញ្ជាក់ថាខ្ញុំ និង ស្វាមី មិនទាន់លែងលះគ្នាតាមផ្លូវច្បាប់ទេ ខ្ញុំនៅមានសិទ្ធគ្រប់យ៉ាង សូមអរគុណ

*សូមបញ្ជាក់ទូរស័ព្ទស្វាមី ឈាងរ័ត្ន មិនបាននៅក្នុងដៃនាងខ្ញុំនោះទេ ហើយក៍មិនដឹងថាអ្នកណាជាអ្នកប្រើដែរពេលនេះ។ »

ខាងលើនេះគឺជាការអះអាងរបស់អ្នកនាង ស្រីអូន ហើយប្រសិនបើមានករណីអ្វីកើតឡើងផ្សេងទៀត នោះអ្នកនាងនឹងធ្វើទៅតាមច្បាប់។ មូលហេតុដែលអ្នកនាងលើកឡើងមកបែបនេះ ដោយសារតែ មិនថាអាខោនហ្វេកប៊ុក និង លេខទូរស័ព្ទរបស់ស្វាមីអ្នកនាង (លោក ឈាង រ័ត្ន) គឺជាអ្នកកាន់កាប់ Admin នៅក្នុងផេកផ្លូវការណ៍របស់អ្នកនាង ខណៈអ្នកនាងកំពុងព្រួយបារម្មណ៍ខ្លាចជនអនាមិកដែលអាចចូលក្នុងផេករបស់អ្នកនាងបាន ផុស ឬធ្វើអ្វីដែលប៉ះពាល់ដល់កិត្តិយសរបស់អ្នកនាង។

LEAVE A REPLY

Please enter your comment!
Please enter your name here