លក្ខណ៍ មុនីអានីតា ត្រូវបានជ្រើសតាំងជា Miss Global Cambodia 2023

0

កាលពីថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២៣ កញ្ញា លក្ខណ៍ មុនីអានីតា ត្រូវបានជ្រើសតាំងជា Miss Global Cambodia 2023 ដោយមានធ្វើសន្និសីទកាសែតប្រកាសយ៉ាងអធឹកអធម នៅក្នុងភោជនីយដ្ឋានធំមួយ។ កញ្ញា លក្ខណ៍ មុនីអានីតា ត្រូវបានគណកម្មការអះអាងថា មានចំណុចខ្លាំង ២ ដែលធ្វើឱ្យស្ថាប័ន Miss Global Cambodia ជ្រើសរើសនាងឱ្យក្លាយទៅជាម្ចាស់មកុដ Miss Global Cambodia 2023 ដើម្បីត្រៀមចូលរួមប្រកួតនៅលើឆាកអន្តរជាតិ ។ ការប្រកួត Miss Global Cambodia នៅក្នុងឆ្នាំនេះ នឹងរៀបចំឡើងនៅដើមឆ្នាំ ២០២៤ ដែលមានកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។  

លោក អ៊ិន សុភិន ដែលទទួលបានសិទ្ធិ ជាអ្នកគ្រប់គ្រងកម្មវិធី Miss Global Cambodia 2023 បានឱ្យដឹងថា កញ្ញា លក្ខណ៍ មុនីអានីតា គឺជាបេក្ខភាពដ៏សក្តិសមបំផុតសម្រាប់គ្រងមកុដ Miss Global Cambodia 2023 ដោយនាងមានចំណុចពិសេសជាច្រើន សមទៅតាមអ្វីដែលយើងចង់បាន។ ក្នុងនោះ នាងធ្លាប់បានប្រកួតនៅក្នុងកម្មវិធីធំមួយ ថែមទាំងជាប់ក្នុងលំដាប់រងទី ២ ផងដែរ។ បើតាមគម្រោង កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួត Miss Global Cambodia 2023 ដែលមានបេក្ខភាព Miss Global មកពីបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោករហូតដល់ទៅជាង ៨០ ប្រទេស ៕

LEAVE A REPLY

Please enter your comment!
Please enter your name here