ភ្ញាក់ផ្អើល Oliva Kong សម្រេចបំណងហោះទៅ Italy ដើម្បីធ្វើរឿងធំមួយក្រោយធ្លាប់ធ្លាក់ Visa ម្ដងរួច

0

កាលពីថ្ងៃទី22 ខែកញ្ញា ឆ្នាំ2023 មុននេះ អ្នកឌីហ្សាញ និង ជា អ្នកដើរម៉ូដដ៏ល្បីឈ្មោះ លោក Oliva Kong បានដឹកនាំតារាម៉ូដែល តូចធំ ២រូប ចេញទៅកាន់ប្រទេសអ៊ីតាលី ដើម្បី ទៅដើរម៉ូដ Fashion Show ជាលក្ខណៈអន្តរជាតិធំមួយ ដែលមាន បណ្ដាអ្នកដើរម៉ូដមកពីប្រទេសជាច្រើនចូលរួម។

អ្វីដែលគួរឲ្យចាប់កត់សម្គាល់នោះឃើញថាលោក Oliva kong ទម្រាំតែជាប់ឈ្មោះទៅ អ៊ីតាលី លើកនេះគឺ មានការធ្លាក់ វីសារចំនួន 1 លើកទៅហើយដែលធ្វើឲ្យលោកមានការបាក់ទឹកចិត្តយ៉ាងខ្លាំង ដោយសារតែលោកបានចំណាយថវិការាប់ម៉ឺនដុល្លារក្នុងការឌីហ្សាញឈុតចំនួន 16 ដើម្បីឲ្យតារាម៉ូដែលខ្មែររបស់យើងនិងតារាម៉ូដែលអន្តរជាតិបានគ្រង បង្ហាញលើឆាកអន្តរជាតិនោះ។ លោក oliva kong បន្តទៀតថាទោះបីមានសង្ឃឹមតែ 0.5% ក៏ដោយលោកត្រូវតែចូលរួមនៅក្នុងកម្មវិធីធំមួយនៅប្រទេសអ៊ីតាលី នោះឲ្យទាល់តែបាន។

ទោះបីជាការចាកចេញពីប្រទេសកម្ពុជាលើកនេះមានឧបសគ្គធ្លាក់ វីសា ម្តងក៏ពិតមែនប៉ុន្តែលោកមិនព្រមបោះបង់ឱកាសនោះឡើយលោកក៏បានដាក់ វីសាម្ដងទៀតក៏បានជាប់ជាស្ថាពរទាំងបីរូបតែម្ដង។ដែលធ្វើឲ្យលោកមានការសប្បាយចិត្តយ៉ាងខ្លាំងដែលក្តី ស្រមៃរបស់លោកបានសម្រេចជាការពិតបែបនេះ។

នៅក្នុងឱកាសចាកចេញនោះ លោក Oliva Kong និង ម៉ូដែលខ្មែរ បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ដែលបានតំណាងប្រទេសកម្ពុជា ទៅកាន់ឆាកដើរម៉ូដមួយនេះ ហើយលោកក៏រំពឹងថា វិស័យដើរម៉ូដរបស់ កម្ពុជា នឹងកាន់តែល្បីល្បាញផងដែរ។


LEAVE A REPLY

Please enter your comment!
Please enter your name here