អតីតតារាចម្រៀង Rock សំ មករាវុឌ្ឍ លេចមុខក្នុងផលិតកម្មជាថ្មី

0

នៅទីបំផុតអតីតតារាចម្រៀងល្បីឈ្មោះ របស់ផលិតកម្មរ៉ក់ លោក សម មករាវុឌ្ឍ ត្រូវគេឃើញប្រកាសថានឹងក្លាយជាតារាចម្រៀងរបស់ផលិតកម្មគួរអោយភ្ញាក់ផ្អើល បន្ទាប់ពីលោកបាត់មុខក្នុងការចេញបទចម្រៀងថ្មី អស់ប្រមាណ១២ឆ្នាំ ចាប់តាំងពីទ្រនំរ៉ក់បិទទ្វារ។

ការបង្ហាញខ្លួនរបស់លោក នៅក្នុងផលិតកម្ម ភី បានធ្វើអោយអ្នកគាំទ្រផ្ដោតការគាំទ្រមិនតិចនោះទេ ជាពិសេសហ្វេនៗរបស់លោក ដែលទន្ទឹងរង់ចាំបទថ្មីរបស់លោក ក្នុងពេលលោកល្បីខ្លាំងនៅរ៉ក់។ ម្ចាស់បទ”ស្នេហាត្រីកោន” និង បទជាច្រើននាពេលផលិតកម្មរ៉ក់ នៅជាផលិតកម្មធំរូបនេះ ត្រូវបានគេរំពឹងយ៉ាងខ្លាំងថា នឹងធ្វើអោយផ្ទុះការតាមដានសារជាថ្មី នៅពេលផលិតកម្មដែលលោកសម្រេចចិត្តចូលច្រៀង ក្រោយពេលបាត់មុខនេះ បញ្ចេញបទថ្មីរបស់លោក ក្នុងពេលខាងមុខ។

ប្រភពពីផលិតកម្ម ភី បានលើកឡើងថា លោក សម មករាវុឌ្ឍ នឹងអន្ទងអ្នកគាំទ្រយ៉ាងយូរនាអំឡុងបុណ្យភ្ជុំនេះ ហើយបទចម្រៀងរបស់លោកក៏ត្រូវបានសម្រិតសម្រាំង និង បានថតទុកបានច្រើនបទរួចមកហើយដែរ ដោយរង់ចាំតែដល់ថ្ងៃកំណត់ ដើម្បីបញ្ចេញទៅលើទីផ្សារ ជាបន្តបន្ទាប់ប៉ណ្ណោះ។ លោកក៏ប្រកាសពីការឡើងឆាក និង ទទួលច្រៀងរាំអោយខ្លាំងជាថ្មី ក្រោយត្រូវបានប្រកាសចូលផលតកម្មភីនេះផងដែរ។

ហ្វេនហ្វេនជាច្រើនលើកឡើងថា ប្រសិនបើលោកពិតជាវ៉ៃលុកសិល្បៈជាថ្មី ហើយបញ្ចេញបទចម្រៀងអោយល្អៗ និងអោយត្រូវចិត្តយុវវ័យដូចមុនមែន នោះកេរ្តិ៍ឈ្មោះរបស់លោក ក៏ពិតជាកំរើកខ្លាំងមិនចាញ់ពីមុនឡើយ ដោយសារតែម្ចាស់បទ”ស្នេហាត្រីកោណ” រូបនេះ មានសមត្ថភាពសំលេងបទបែបបានស្ទើរគ្រប់ទម្រង់ ហើយមានឈ្មោះល្បីស្រាប់ ក្នុងចង្កោមអ្នកស្នេហាសិល្បៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here