កុយ អេណា បេក្ខនារី1ក្នុងចំណោម25ខេត្តក្រុង ដែលលោក ណាវ៉ាត់ ចង់ឃើញការត្រឡប់មកប្រកួតឡើងវិញ

0

ដោយ៖ ឧត្តម
ក៏ព្រោះតែសមត្ថភាពមានយ៉ាងល្អ និង នឹកស្តាយទេពកោសល្យ ទើបបវរកញ្ញារូបនេះនៅតែដក់ចិត្តមហាជន និងចង់តែឃើញការវិលមកវិញម្តងទៀត។ ជាក់ស្តែង National Director of Miss Grand international លោក Nawat ក៏បាន Add Story ចង់អោយ Koy Anna ត្រឡប់មកឆ្នាំក្រោយៗដែរនៃឆាកប្រកួត Miss Grand Cambodia នៅឆ្នាំណាមួយផងដែរ។ គេក៏សង្ឃឹមថា នាងបន្តមានកម្លាំងចិត្ត មកឆ្នាំក្រោយៗទៀតតបការចង់បានពីមហាជន ហ្វេនៗជាច្រើន។

កុយ អេណា ជាបវរកញ្ញាដំបូងគេ ដែលមកប្រកួតជាលើកទី១ទេ តែឆក់បានការទាក់ទាញណាស់នៅលើវិស័យប្រឡងបវរកញ្ញា។ នាងពិតជាមិនធម្មតាមែន ដោយសារតែសមត្ថភាព ស្តែងចេញមកធ្វើអោយគេមានការចាប់អារម្មណ៍ ដូចជាអ្នកមានបទពិសោធន៍។ ម្ល៉ោះហើយទើបនាងឆក់បានការតាមដានពីអ្នកគាំទ្រដ៍ច្រើន សូម្បីតែអ្នកគ្រប់គ្រង លំដាប់អន្តរជាតិក៍ចាប់អារម្មណ៍ ហើយមិនបាក់ទឹកចិត្ត ចង់អោយអេណា សាកល្បងម្តងទៀត ព្រោះវិស័យបវរកញ្ញា គឺតស៊ូណាស់។

គេនៅតែសង្ឃឹមថា ឱកាសណាមួយអេណា និងតបតាមការចង់បានរបស់មហាជន ហើយនឹងមកបំពេញក្តីស្រមៃ របស់ខ្លួនសាជាថ្មី ស្វែងរកពន្លឺមកុដម្តងទៀតជាមួយការនឹករលឹកពីហ្វេនៗជាច្រើន ដែលនៅតែជឿថានាងនឹងអាចឈ្នះមកុដ។

LEAVE A REPLY

Please enter your comment!
Please enter your name here