ផ្អើលទាំងយប់ អតីតតារាសម្តែង និង ពិធីការិនីល្បីVJ អាណូ ចូលសង្គ្រោះបន្ទាន់ទាំងយប់ក្រោយ Live រៀបរាប់ប្រុងធ្វើអត្តឃាតខ្លួនឯង

0

ដោយ៖ ឧត្តម
មានការភ្ញាក់ផ្អើលពេញ យប់ថ្ងៃទី១៣ សីហា ឈាងចូលថ្ងៃ ១៤ សីហា ឆ្នាំ២០២៣ អតីតពិធីការិនីល្បីឈ្មោះ និង ជាតារាសម្តែងស្រស់ស្អាត វីជេ អាណូ បានចូលសង្គ្រោះបន្ទាន់ទាំងកណ្ដាលយប់ ក្រោយទទួលដំណឹងថានាងបាន live យំយែក និង ប្រុងធ្វើអត្តឃាតដោយយកកាំបិតចាក់លើខ្លួនឯង ដែលជាហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើលមួយធ្វើឱ្យអ្នកសិល្បៈរួមទ្រនំជាច្រើនកំពុងព្រួយបារម្មណ៍។

យោងតាមការបង្ហោះរបស់លោក ម៉ាដូណា នៅមុននេះបន្តិច លោកបានសរសេរថា «មកដល់កាល់ម៉ែត្រហើយ ឃើញហើយពិតជាមិនយល់ ហេតុអ្វីដល់ថ្នាក់នឹង សង្ឃឹមនឹងយល់ពីគាត់ផង នឹងផ្តល់ឱកាសអោយគាត់បានរស់ផង 🙏សុំចិត្តកុំទាន់ដាក់សម្ពាធគាត់🙏សូមអំពាវនាវដល់បងប្អូននឹងសិល្បះជួយគាត់តាមសិទ្ធា🙏សុំចិត្តអ្នកពត៍មានកុំទាន់ អាមកសម្ភាសន៍គាត់ពេលនេះ ព្រោះគាត់មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ🥺» នោះមានន័យថាពេលនេះ VJ អាណូក៏កំពុងស្ថិតនៅក្រោមការសង្គ្រោះពីសំណាក់គ្រូពេទ្យ និង មានអ្នកជួយមើលថែរបានមួយគ្រាផងដែរ។

យ៉ាងណាមិញក្រោយមានរឿងហេតុ live យំបកស្រាយ លោក ម៉ាដូណា ក៏បានស្វិតស្វាញបង្ហោះសារដើម្បីឱ្យបងប្អូនសិល្បៈបានទទួលជ្រាប និង ជួយរកដំណោះស្រាយជូន VJ អាណូ ដោយលោក បានរៀបរាប់ខ្លះៗថា « គាត់ជាអ្នកសិល្បះ គាត់ឈ្មោះ វីជេ អាណូ ឃើញគាត់ឡាយ យកកាបិតចាក់ខ្លួនឯង ផ្តាំកូនៗ អីលូវគាត់យ៉ាងមិចហើយ មាននរណាដឹងទេជួយប្រាប់ផង តើគាត់មានសម្ពាធអ្វីខ្លះដែលដោះស្រាយមិនរួច ដល់ថ្នាក់បែបនេះ🥺ជួយshare រកដំណោះស្រាយអោយគាត់ផង។»

លោកបន្តថា « តាមដំណឹង អាណូ ខ្វះឈាមច្រើន ត្រូវការបញ្ចូលសង្រ្គោះ ហើយនាង មិនទាន់ដឹងខ្លួននៅឡើយទេ ក្រោយពេទ្យសង្រ្គោះ ប្រើពេល៦ម៉ោងមកហើយ។ ការយកកាំបិតចាក់នេះ របួសគ្រឿងក្នុងខ្លាំង ដែលនាងសន្លប់ស្តូកស្តឹងមិនទាន់ដឹងខ្លួន។ មហាជន ដឹងរឿងនេះ និងតារាជាច្រើន បានបែរបន់ អោយ អាណូ ឆ្លងផុតគ្រោះថ្នាក់ និង មានជីវិតបន្តរស់រាន កុំបីមានអ្វីកើតឡើង។»

នេះគឺជារឿងមួយដ៏គួរឱ្យសោកស្ដាយខណៈក្រោយពេលនាងបានបាត់មុខច្រើនឆ្នាំទៅហើយ បន្ទាប់ពីផ្ទុះរឿងធំមួយដែលត្រូវបានគេយកឡាមឆូតមុខ បាត់ដានពីសិល្បៈរាប់ឆ្នាំ ស្រាប់តែមានរឿងបែបនេះកើតឡើងជាថ្មី ដោយយើងមិនដឹងថា ជីវិតបច្ចុប្បន្ននេះ វីជេ អាណូ ប្រទះនូវរូបភាពបែបណានោះទេ មានតែចាំឱ្យអាការៈរបស់នាងធូរស្បើយ យើងខ្ញុំនឹងជម្រាបជូនជាបន្តទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here