រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រកាសថា លោកតា ប្រាជ្ញ ឈួន ជាអច្ឆរិយបុគ្គល

0

ប្រហែលជាមនុស្សភាគច្រើនមិនបានដឹងលម្អិតពីលក្ខណៈពិសេសរបស់លោកតា ប្រាជ្ញ ឈួន នោះទេ បើទោះជាលោកត្រូវបានគេស្គាល់ថាជាស្ដេចចាប៉ីដងវែង ដែលគ្មានគូរប្រៀប។ អ៊ីចឹងហើយទើបម្នាក់ៗ កាន់តែសម្ដែងការសោកស្ដាយចំពោះការបាត់បង់វិរៈសិល្បករឆ្នើមរូបនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មានទម្លាយអោយដឹងនូវលក្ខណៈពិសេសរបស់លោកតា អមជាមួយនឹងការចាត់ទុកថា លោកតាប្រាជ្ញ ឈួន គឺជាអច្ឆរិយបុគ្គលនោះ។

លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនៅលើហ្វេសប៊ុក ក្រោយបង្ហាញខ្លួនគោរពវិញ្ញាណខន្ធ លោកតា ប្រាជ្ញ ឈួន ថា”អ្វីដែលជាលក្ខណៈពិសេសរបស់ស្តេចចាប៉ីដងវែង ប្រាជ្ញ ឈួន គឺលោកមានការចងចាំខ្ពស់ និង រហ័សរហួន ហើយនាឡិកាក្នុងខ្លួនលោកដើរល្អណាស់ ។ ក្រោយ ៧ មករា ១៩៧៩ រាល់គោលនយោបាយរបស់រណសិរ្ស របស់បក្ស សេចក្តីថ្លែងការណ៍នានារបស់ថ្នាក់ដឹកនាំ អានអោយគាត់ស្តាប់តែមួយដង គាត់លេងចាប៉ីគ្មានបាត់គោលធំៗណាមួយឡើយ ។ បើប្រាប់គាត់ថា កម្មវិធីមានមួយម៉ោងគាត់លេងចប់ល្មម មិនឆក់កណ្ឌៀត មិនស្រូត ហើយ មិនលើស ។ គាត់ជាអច្ឆរិយៈបុគ្គលម្នាក់”។ ការប្រកាសរបស់លោក គឺជាបង្ហាញអោយដឹងនូវអ្វីដែលជាភាពកម្ររបស់លោកតា ប្រាជ្ញ ឈួន ដែលមនុស្សភាគច្រើនសុទ្ធតែមិនងាយធ្វើបាន ហើយក៍បង្ហាញយ៉ាងច្បាស់ថា លោកគឺថ្បាក់នាំជាន់ខ្ពស់មួយរូប ដែលចាប់អារម្មណ៍នឹងអោយតម្លៃដល់សិល្បករ ដែលមានស្នាដៃ ធ្វើអោយតម្លៃរបស់សិល្បករទាំងនោះ អណ្ដែតឡើង ក្រោមការយកចិត្តទុករបស់លោក និងមន្ត្រីក្រោមឱវាទ គួរអោយសរសើរផងដែរ។ នេះមិនមែនជាលើកទី១ទេ ដែលលោក ខៀវ កាញ៉ារីទ្ធ ប្រកាសថា វិរៈសិល្បករម្នាក់ គឺជាអច្ឆរិយបុគ្គល ដ្បិតពេលកន្លងមក លោកក៍ធ្លាប់ទទួលស្គាល់ថា សិល្បកររូបនេៈជាសិល្បករគំរូបែបនេះ និងសិល្បការិនីរូបនោះ គឺជារាជនីកន្រ្ទឹម ជាដើម ក្នុងន័យលើកស្ទួយ និងលើកទឹកចិត្តដល់សិល្បករផងដែរ ក្រៅពីការបង្ហាញការឈឺឆ្អាលជាថវិកា និងទឹកចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here