Tommy ក្លាយជា BA ផលិតផលដែលជួយដល់បរិស្ថាន

0

កាលពីព្រឹកថ្ងៃទី៩ សីហា ឆ្នាំ២០២៣ តារាសម្ដែងលោក ថមមី Tommy ដែលជាស្វាមី អ្នកនាង សួស វីហ្សា ត្រូវបានក្រុមហ៊ុន Yadea Cambodia យ៉ាងអាធឹកអធម ដើម្បីក្លាយជាអ្នកតំណាងផ្ដាច់មុខ លើផលិតផលម៉ូតូ និង កង់ អគ្គីសនី ម៉ាក Yadea ដែលជាយាន្តជំនិះ ជួយដល់បរិស្ថាននាពេលបច្ចុប្បន្ន និង មានតម្លៃធូរថ្លៃ សម្រួលដល់ការចំណាយខ្ពស់របស់បងប្អូន។

យីវ ផាន់ណា ជានាយកប្រតិបត្តិក្រុមហ៊ុន Yadea Cambodia បានថ្លែងបញ្ជាក់ថា ដោយសារតែមើលឃើញថា ម៉ូតូប្រើសាំង មានតម្លៃថ្លៃ ហើយទាមទារអោយអ្នកប្រើប្រាស់ត្រូវចំណាយចាក់សាំងអស់ច្រើន ទើបក្រុមហ៊ុនរបស់លោក សម្រេចនាំយកម៉ូតូ និង កង់អគ្គីសនី ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូន។ លោកថា ម៉ូតូអគ្គីសនី ដែលក្រុមហ៊ុននាំមក គឺសុទ្ធតែម៉ាកទំនើប ទាន់សម័យ ហើយបើនិយាយពីតម្លៃវិញ គឺត្រឹមតែជាង៧០០ដុល្លារឡើងទៅប៉ុណ្ណោះ តែបានផលិតទាន់សម័យ។

អ្វីដែលសំខាន់ គឺម៉ូតូអគ្គីសនីទាំងនេះ ធានាគុណភាពអាគុយយ៉ាងតិច២ឆ្នាំ និង មានគ្រឿងបន្លាស់សំបូរបែប។ ម៉ូតូមួយចំនួន សាកថ្មតែម្ដង តែអាចបើកបានរហូតដល់២០០គីឡូម៉ែត្រ និង មានល្បឿនលឿនមិនចាញ់គ្នានឹងម៉ូតូប្រើសាំងប៉ុន្មានឡើយ។ ជាមួយនឹងអត្ថប្រយោជន៍ ដ៏សំបូរបែប ស្របពេលដែលលោក Tommy ក៏ជាតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង និង មានទំនាក់ទំនងស្រាប់ក្នុងកិច្ចការជំនួញរបស់អ្នកជំនួញនេះហើយ ដែលលោកសម្រេចជ្រើសយកលោក ថមមី ជា BA រយៈពេល៦ខែ ហើយប្រសិនបើការងាររលូន គឺបន្តដល់កាន់ឆ្នាំ។

នៅក្នុងថ្ងៃប្រកាសតែងតាំងនោះ ក្រៅពីបង្ហាញអារម្មណ៏រំភើប លោក ថមមី ក៏សប្បាយចិត្តខ្លាំងណាស់ដែរ នៅពេលបានភរិយា មកលើកទឹកចិត្ត។




LEAVE A REPLY

Please enter your comment!
Please enter your name here