មាន សូនីតា នៅតែបន្តពង្រឹងឆន្ទៈផ្តល់គំនិតច្នៃប្រឌិតតម្លៃក្រមាខ្មែរ

0

ដោយ៖ ផ្កាយ សំណាង
កញ្ញា មាន សូនីតា ដែលមានរហ័សនាមថា រាជនី ក្រមា នៅតែបន្តរិះរកឈ្វេងយល់ គន្លឹះថ្មីៗក្នុងការច្នៃម៉ូដ ក្រមាខ្មែរអោយកាន់តែមានតម្លៃ។ តារាស្រីរូបនេះរមែង បំផុសតម្លៃគុណប្រយោជន៍ក្រមា ដើម្បីអោយបវរទេសបានដឹងក្នុងនាមជាសិល្បៈខ្មែរ មានឈ្មោះល្បី។លើកនេះនាងបានផុសតម្លៃមួយទៀត អោយអ្នកលេងបណ្តាញសង្គមដឹងនោះ គឺម៉ូដ ក្រមារំដួល ដ៍ស្រស់ស្អាត និងអត្ដន័យល្អ។

មាន សូនីតា បានផុសរូបសម្លៀកបំពាក់ខាងលើ អមជាមួយពាក្យពេចន៍មួយចំនួនថា «ក្រមារំដួល “ រ៉ូបមួយឈុតនេះច្នៃចេញពីក្រម៉ាខ្មែរ នឹងមានរំលេចផ្ការំដួលរបស់ខ្មែរ ដែលជ្រើសយកពណ៌ស តំណាងឱ្យភាពភ្លឺថ្លា ស្អាតស្អំ ចំណែកឯដងខ្លួននៃរូបរាងរបស់រ៉ូប មានរំលេចទៅដោយក្រមាពត់ពេនបន្ថែមជាមួួយភាពច្នៃប្រឌិត ដើរតាមសម័យកាលបច្ចុប្បន្ន ។បើទោះបីសម័យកាលជឿនលឿនទៅដល់ណាក៏ដោយ តែការអភិរក្សក្រមា ដើម្បីបន្ដថែរក្សាដើមរបស់ខ្មែរនៅតែបន្ត។

សង្ឃឹមអ្នកទាំងអស់គ្នាជួយស៊ែរ ដើម្បីដាស់តឿនគ្នាផង ។ យើងសូមចូលរួមលើកទឹកចិត្តដល់ នីតាដែលបាន ដាក់ចិត្តដាក់កាយលើ កិច្ចការមួយនេះ ដើម្បីការពារថែរក្សា ដោយមិនខ្លាចខាតបង់ និងនឿយហត់ប្រការណាមួយនោះឡើយ ពិតជាមានទឹកចិត្តល្អ។

LEAVE A REPLY

Please enter your comment!
Please enter your name here