ដោយ៖ ឧត្តម
មានការចាប់អារម្មណ៍ជាថ្មីទៀតហើយ ដោយសារតែ រឿងរ៉ាវ ស្នេហា រវាង ពេជ្រ សោភា និង គូដណ្តឹង ឆឹម សក្កដា ស្រាប់តែផ្ទុះឡើងនូវចំនុចថ្មី ដែលអាចគិតថា ស្នេហាទៅជាមិត្តភាព។ ពួកគេកំពុងតែ ដើរមកផ្លូវមិត្តម្តងទៀត ស្របពេលដែល ពេជ្រ សោភា បានបោះពាក្យមួយចំនួន នៅលើបណ្តាញសង្គម ស្នេហាតារាចាស់ទុំ១គូនេះ ពិតជាច្របូកច្របល់ មហាជនតាមលែងទាន់តែម្តង។
អ្នកតាមអ៊ុតមើល ពេជ្រ សោភា និង លោកសក្កដា ចូលរោងការ ទំនងជាអត់កើតឡើងទៀតហើយ ដោយសារតែពេលនេះ ចំណងស្នេហាបកទៅរឿងផ្សេង។ អ្នកទាំង២បានកំពុងក្លាយជាមិត្តភាពក្រោមការមិនអាចទៅរួចងារជាប្តីប្រពន្ឋ។ ម្ល៉ោះហើយបានរុញ អោយសោភា កាន់តែជួបស្នេហ៍មិនសមតាមបំណង ក្នុងពេលដែលក្នុងចិត្តនាង ពិតជាចង់បានបុរសល្អម្នាក់មកមើលថា ប្រកបដោយចិត្តធម៌។
ពេជ្រ សោភា បានបង្ហោះសារថា «បើមិនអាចទៅមុខជាមួយគ្នាបានទេ ប្តូឈ្មោះជាមិត្តភក្តិវិញទៅ ទោះយើងបែកគ្នាតែយើងអាចរាប់អានគ្នា យើងទាំងពីរប្រហែលមិនមែនជាគូរនឹងគ្នាទេ មិត្តភក្តិភាពល្អ បងប្រុសល្អ កុំចងគ្នាទាំងដែលយើងគ្មានពេលអោយគ្នា ចងចាំ»។