រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឈឺឆ្អាលដល់ មរណភាពស្តេចចាប៉ីដងវែង ប្រាជ្ញ ឈួន

0

យោងតាមការប្រកាសរបស់លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរបង្ហោះថា ស្ដេចចាប៉ីដងវែង លោកតាប្រាជ្ញឈួន ដែលល្បីល្បាញក្នុងវិស័យនេះអស់ជាច្រើនឆ្នាំបានទទួលមរណភាពហើយ បើទោះជាលោកត្រូវបានកូនចៅ និងសប្បុរសជន ជ្រោមជ្រែងយកទៅសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រយ៉ាងយកចិត្តទុកដាក់។ នេះជាការបាត់បង់សិល្បករបុរាណដ៍កម្ររបស់ខ្មែរថែមម្នាក់ទៀតហើយ បន្ទាប់ពីសាស្ត្រាចារ្យ និងអ្នកជំនាញផ្នែកបុរាណមួយចំនួន ត្រូវគេឃើញទទួលមរណភាពម្ដងមួយៗ ដោយសារជរាពាធ ស្របគ្នាដែលសិល្បៈទម្រង់បុរាណរបស់អ្នកឯកទេសទាំងនោះមិនត្រូវបានចាប់អារម្មណ៍យកមកបន្តវេណដោយក្មេងៗយុវវ័យ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរបង្ហោះមុននេះថា”ទើបទទួលបានដំណឹងពីមរណភាពរបស់លោកតា ប្រាជ្ញឈួន នៅមុននេះបន្តិច ។ លោកទទួលមរណភាពនៅវេលាម៉ោង ១ កន្លះ យប់ចូលថ្ងៃទី ១៧ វិច្ឆិកា ២០១៨ នេះ ក្នុងជន្មាយុ ៨២ ចូល ៨៣ វស្សា”។ ការបង្ហោះរបស់លោក បានធ្វើឲ្យម្នាក់ៗមានការស្រយ៉ុតចិត្តយ៉ាងខ្លាំង ដោយសារតែលោកតាប្រាជ្ញ ឈួន គឺអ្នកចាបុីដងវែងល្បីល្បាញនៅកម្ពុជា ដែលមធ្វើឲ្យពិភពលោកទទួលស្គាល់សិល្បៈបុរាណមួយនេះថាជារបស់ខ្មែរ។

ការបង្ហោះរបស់ឯកឧត្តម ខៀវ កាញ៉ារីទ្ធ ក៏ធ្វើឲ្យលោកទទួលបាននូវការកោតសរសើរពីសំណាក់មហាជនភាគច្រើនផងដែរ ដោយសារតែលោករមែងឈឺឆ្អាល និងចូលរួមលើកស្ទួយពាក់ព័ន្ធនឹងវិស័យសិល្បៈជំនួសអោយតួនាទីរបស់ក្រសួងវប្បធម៍ជាប្រចាំនាពេលកន្លងមក ដែលកិច្ចការនេះ គួរតែជានាទីរបស់សាមីក្រសួងវប្បធម៌ច្រើនជាង។ នេះបង្ហាញថា លោកមានការសោកស្ដាយដល់ការបាត់បង់សិល្បករខ្មែរគ្រប់រូប ហើយអ្វីដែលគេសម្គាល់ឃើញ គឺលោករមែងបរិច្ចាគថវិកា និងបំផុសអោយមានការដឹងឮពីការគាំទ្រដល់សិល្បៈវប្បធម៍មុខក្រសួងវប្បធម៍គួរអោយសរសើរ តាមរយៈការផ្ដល់កិត្តិយសចូលរួមក្នុងសកម្មភាពលើកស្ទួយវប្បធម៍ និងសិល្បៈ តបតាមការអញ្ជើញជាប្រចាំ ខុសពីថ្នាក់ដឹកនាំក្រសួងវប្បធម៌ ដែលរងការរិះគន់ជាប្រចាំ ថាពិបាកអញ្ជើញពីអ្នកលើកស្ទួយវប្បធម៍ថ្នាក់ក្រោម បើទោះជាមានសំណើរតាមបែបបទរដ្ឋបាលតាមការទាមទាររបស់ក្រសួង។

LEAVE A REPLY

Please enter your comment!
Please enter your name here