Davika ទទួលបានតំណែង Miss Fabulous តំណាងកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ

0

បន្ទាប់ពីប្រកាសដំណឹងដកខ្លួនជាបេក្ខភាពក្នុងការរប្រកួត Miss Universe Cambodia 2023 មិនប៉ុន្មានម៉ោងផង កញ្ញា Davika ដែលទស្សនិកជន ក៏ដូចជាបណ្ដារអ្នកគាំទ្រកម្មវិធីប្រឡងបវរកញ្ញាស្គាល់ច្បាស់ថាជាអតីតជ័យលាភីលំដាប់រងទី2 នៅក្នុងកម្មវិធី Miss Queen Cambodia2023 នៅក្នុងពេលនេះ កញ្ញាត្រូវបានម្ចាស់ក្រុមហ៊ុន Jack Pro International Model បានប្រគល់ដំណែងថ្មីជា Miss Fabulous Cambodia 2023 ដែលនឹងតំណាងឱ្យប្រទេសកម្ពុជាយើងដើម្បីឆ្ពោះទៅប្រទេសថៃ ប្រកួតដណ្តើមមកុដអន្តរជាតិក្នុងកំឡុងពេលឆាប់ៗខាងមុខនេះ ជំនួសអតីតជ័យលាភីកញ្ញា សោភ័ណ្ណ កក្កដា ដែលទើបតែប្រកាសដកខ្លួន និង ត្រូវបានក្រុមហ៊ុនប្រកាសជាផ្លូវការណ៍អំពីការលាលែងតំណែងនាពេលថ្មីៗនេះ។

នេះគឺជាមោទកភាពមួយនៅក្នុងជីវិតជាបវរកញ្ញាភេទទី3 Davika បន្ទាប់ពីកញ្ញាធ្លាប់ឆ្លងកាត់បទពិសោធន៍នៅក្នុងការប្រកួតមិនក្រោម3កម្មវិធីធំៗ នោះទេដោយកញ្ញា ឃឿន មេសា ហៅ Davika ក៏ធ្លាប់ទទួលបាននូវលទ្ធផលល្អគួរជាទីគាប់ចិត្ត ត្បិតមិនបានជោគជ័យក្នុងការគ្រងមកុដឯកម្ដងជាពីរដងក្ដី ប៉ុន្តែកញ្ញាក៏នៅតែទទួលបានមកុដជ័យលាភីលំដាប់រងទី2 នៅក្នុងកម្មវិធីប្រកួត Miss Queen Cambodia 2023 និង ទទួលបាននូវកេរ្តិ៍ឈ្មោះបោះសម្លេងមិនធម្មតានោះឡើងនៅក្នុងសង្គមសិល្បៈ។ បេក្ខភាពតំណាងប្រទេកម្ពុជា Miss Fabulous រូបនេះ មិនត្រឹមតែមានរូបរាងស្រឡូនកម្ពស់រហូតទៅដល់ 1.82 m ថែមទាំងមានទម្រង់មុខទាក់ទាញ់ ស្រស់ស្អាត និង ស្បែកខ្លួនសស្អាត អាចនិយាយបានថាចូលចំណោមបេក្ខភាពលើឆាកអន្តរជាតិបានយ៉ាងងាយមិនចាញ់គ្នាប៉ុន្មាននោះទេ។

ក្រៅពីមានរូបសម្រស់ស្រស់សោភា Davika ក៏អាចនិយាយភាសាបារាំង និង ភាសារអង់គ្លេសបានគួរសមដើម្បីប្រាស្រ័យទាក់ទង និង ប្រើការបានផងដែរ ដែលអាចនិយាយបានថាក្រោយទទួលបាននូវតំណែងមួយនេះកញ្ញានឹងមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ ក្នុងនាមខ្លួនជាអ្នកតំណាងឱ្យប្រទេសកម្ពុជាទាំងមូល។ កញ្ញាក៏សូមសំណូមពរឱ្យប្រជាជនកម្ពុជាទាំងអស់គ្នា ជួយលើកទឹកចិត្ត និង ជួយគាំទ្រកញ្ញា ក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតលើឆាកអន្តរជាតិ ក៏ដូចជាជួយជាកម្លាំងចិត្តឱ្យខ្លួនកាន់តែរឹងមាំ តស៊ូ បញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីយកជោគជ័យជូនមាតុភូមិយើង។

បន្ទាប់ពីការប្រកាសឱ្យដឹងជាផ្លូវការ បោះបង់ឈ្មោះជា បេក្ខភាពប្រកួតនៅក្នុងកម្មវិធី Miss Universe ជំនាន់ថ្មីដែលអាចអនុញ្ញាតិឱ្យបេក្ខភាពភេទទី3ចូលរួមប្រកួតបានក៏ពិតមែន ដោយជំនួសឱ្យតំណែងដែលកញ្ញាទទួលបាននេះក៏មិនបានធ្វើឱ្យហ្វេនៗ របស់កញ្ញាស្រង៉ាកចិត្តនោះឡើយ មិនថាអ្នកគាំទ្រនាង ក៏ដូចជាអ្នកតាមដានកម្មវិធីប្រកួតបវរកញ្ញាមិនតិចនោះទេបានធ្វើការសាទរ និង កោតសរសើរនូវជោគជ័យថ្មីដែលកញ្ញាទទួលបាន សាកសមទៅនឹងការលះបង់នូវឱកាសចូលរួមប្រកួតនៅក្នុងកម្មវិធីដ៏ធំលំដាប់ប្រទេស Miss Universe ផងដែរ។


LEAVE A REPLY

Please enter your comment!
Please enter your name here