ចៅខ្មែរ រៀបគម្រោងគួរអោយសរសើរ ជាមួយស្វាមី

0

ខុសពីគូស្នេហ៍ភេទដូចគ្នាច្រើននាក់ដែលត្រូវគេមើលឃើញថាមិនមានអនាគតក្រោយចាប់ដៃគ្នា ជាពិសេសគឺមិនមានទាំំងកូនចៅតពូជពង្ស ធ្វើជាបង្អែកពេលចាស់ តារាសម្ដែង និងជាតារាហ្វេសប៊ុកលោកចៅខ្មែរ បានអះអាងថាក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួនកាលពីថ្ងៃទី១២ វិច្ឆិកា នៅបូរីសំណង់វាលស្បូវថា លោក និងរួមរស់ជាមួយស្វាមីអោយបានយូរអង្វែងមិនអោយខុសពីគូស្នេហ៍ស្រីនិងប្រុសនោះទេ ដោយលោក និងស្វាមី បានប្រកាសអោយដឹងពីគម្រោងជីវិត ដើម្បីចងសម្ព័ន្ធប្ដីប្រពន្ធរបស់ខ្លួនអោយរឹងមាំនោះផង។ ជាមួយនឹងការតាំងចិត្ត លោកបានប្រកាសថានឹងធ្វើអោយសង្គមអ្នកសិល្បៈដឹងថាទោះជាគូស្នេហ៍ភេទដូចគ្នា តែក៏មិនអោយសង្គមគ្រួសារស្ដីថានោះដែរ។

លោក ចៅខ្មែរ និយាយថា មនុស្សជាច្រើនរមែងយល់ថាការស្រឡាញ់ភេទដូចគ្នាមិនមានអនាគត ដោយពេលចាស់ទៅគឺតែងវេទនា ហើយនិយាយអោយចំគឺមិនមានគោលដៅនោះទេ ខណៈដែលស្នេហារវាងប្រុស នឹងប្រុស ក៏ឆាប់នឿយណាយគ្នា មិនសូវបានយូរអង្វែង។ ប៉ុន្តែលោកថាសម្រាប់ខ្លួន និងស្វាមី លោកនឹងធ្វើអោយមនុស្សទាំងឡាយមើលឃើញពីអនាគតក្រោយចាប់ដៃគ្នានេះ។ លោកថាពួកលោកដ្បិតជាប្រុសនឹងប្រុស ប៉ុន្តែពួកលោកចាប់ដៃគ្នារកស៊ីសល់លុយច្រើនម៉ឺនដុល្លារមកហើយ ចាប់តាំងពីស្រឡាញ់គ្នា និងរួមរស់ជាមួយគ្នាក្នុងប៉ុន្មានឆ្នាំចុងក្រោយ។

ជាក់ស្ដែងផ្ទះមួយល្វែងដែលលោកបានធ្វើជាទីតាំងមង្គលការ គឺញើសឈាមដែលលោកប្រឹងរកពីបាតដៃទទេ ដោយទីតាំងផ្ទះនោះ ក៏បើកជាហាងចំណាយអស់ច្រើនម៉ឺនដុល្លារបន្ថែមផង។ ចៅខ្មែរនិយាយថា លោកមិនត្រឹមតែបម្រុងទុកនូវមុខរបរ និងទ្រព្យសម្បត្តិ ដើម្បីលើកមុខប្ដីប្រពន្ធ ក៏បានស្មុំកូនប្រុសម្នាក់មកចិញ្ចឹមធ្វើកូន ដោយក្នុងពេលខាងមុខនឹងគម្រោងស្មុំកូនម្នាក់ ឬ២នាក់បន្ថែមទៀត ដោយលោកប្រាប់ថា មិនអាចកូនចិញ្ចឹមពីរបីសុទ្ធតែពឹងមិនបាននោះទេ ជាពិសេសក្នុងពេលដែលលោក និងស្វាមី គឺលោកខុន ខេមរិន្ទ សុទ្ធតែបានបម្រុងទុកទ្រព្យពេលចាស់ ដែលមិនខ្វល់ពីរឿងកូនណាចិត្តបានឬមិនបាន។ លោកថាបញ្ជាក់យ៉ាងខ្លីថា អ្នកមានកូនសាច់ឈាមខ្លួនឯង នៅមានកូនពឹងបាននិងពឹងមិនបាន ដូច្នេះមិនចម្លែកបើលោកត្រូវជួបរឿងនោះ ប៉ុន្តែអ្វីដែលលោកជឿជាក់ថាខ្លួននឹងមានអនាគត គឺប្រឹងរកលុយទុកដល់ពេលចាស់ ដែលមិនភ័យរឿងមានកូនគិតគូឬមិនគិតគូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here