គួច ខេវិន ពន្យល់អោយ Zono រ៉ាប់រងកូនស្រី ស្មើ ចាន់ សុផានី

0

បន្ទាប់ពីផ្ទុះការវែកញែក នៅលើបណ្ដាញសង្គម គេកត់សម្គាល់ថា មានតែមតិរបស់ផលិតករល្បីឈ្មោះ លោក គួច ខេវិន ប៉ុណ្នោះ ដែលហ៊ានជំរុញអោយភាគីលោក Zono ត្រូវតែរ៉ាប់រងកូនស្រីដល់រលត់សង្ខារ ហើយស្នើអោយរ៉ាប់រងអោយស្មើនឹង ចាន់ សុផានី ដែលមតិនេះ គឺស្ដាប់ហើយ សមនឹងយកមកពិចារណា។ ខាងក្រោមនេះជាការលើកឡើងរបស់ លោក គួច ខេវិន នៅលើបណ្ដាញសង្គម: មានអារម្មណ៍ចង់ប្រាប់ ចង់និយាយ ចង់ថា មាន៣!
១/ហេតុ+ចប្ច័យ+ផល
២/ហ្សូណូ+ចាន់ សុផានី+កូន
៣/ហ្សូណូសុផានីកូន+ម្តាយឪពុក+សង្គម។

១/ហេតុ=>ហេតុអីបានជាអ្នកទាំងពីរក្លាយជាប្តីប្រពន្ធនឹងគ្នា បង្កើតបានជាកូន?
២/បច្ច័យ=>បែកបាក់គ្នាដោយសារប្តី?ដោយសារប្រពន្ធ?ឬដោយសារកូន?ឬដោយសារនរណា?
៣/ផល=>ក្រោយលែងលះ បាក់បែក ចែកផ្លូវគ្នា ផលដែលបានមកវិញតើនរណាជាអ្នកទទួល=ប្តី ប្រពន្ធ ឬកូន?
ខ្ញុំស្គាល់ហ្សូណូ ចាន់សុផានីតាំងតែពីនៅក្មេងៗមិនទាន់ល្បី រហូតលែងល្បីតាំងពីមិនទាន់ស្រឡាញ់គ្នារហូតស្រឡាញ់គ្នារហូតបែកបាក់គ្នា តែមិនទាន់បាន់ស្គាល់ច្បាស់កូនក្មេងម្នាក់ដែលជាកូនរបស់ពួកគេ ជាដំណក់ឈាមរបស់គេទាំងពីរ តែអាចនឹងត្រូវវេទនាដោយសារអ្នកទាំងពីរ?
_តើមានហេតុ បច្ច័យអ្វីដែលអ្នកទាំងពីរលែងលះគ្នានាំឲ្យមានផលឲ្យកូនវេទនា? ។

_ហ្សូណូ លែងចាន់ សុផានីឬឬចាន់ សុផានីលែងលះហ្សូណូ តើអ្នកណាវេទនា នោះជាផលដែល បានមកវិញ!
*ក្រៅពីរស្រឡាញ់រាប់អាន ខ្ញុំនៅមានចិត្តអាណិតចំពោះប្អូនទាំងពីរ ជាពិសេសគឺក្មួយស្រីដែលជាកូនរបស់ប្អូនទាំងពីរ ។ មិនថាប្អូនក្លាយជាប្តីប្រពន្ធដោយមង្គលការកម្លោះក្រមុំ ដោយសារម្តាយឪពុករៀបចំ ដោយសារសេចក្តីស្រឡាញ់ស្មោះស្មគ្រ័ ឬដោយចៃដន្យយ៉ាងណានោះឡើយ តែប្អូនបានឲ្យកំណើតក្មេងម្នាក់ ដែលត្រូវការអ្នកទាំងពីរជាចាំបាច់ តាំងតែពីចាប់កំណើតរហូត រលត់ជីវិតទៅវិញ។

បើបានជាបង្កើតកូនមកហើយត្រូវតែទទួលខុសត្រូវសព្វបែបយ៉ាង កុំទម្លាក់ឲ្យនរណាម្នាក់រ៉ាប់រងតែឯកឯង?
បើជារឿងរបស់យើងកុំទម្លាយឲ្យអ្នកដ៏ទៃមកជួយហែក(ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ)
បើយកសព្វរឿងមកប្រដូចនឹងខ្លួនឯងនោះយើងនឹងត្រូវឆ្កួត ។
ចូរប្អូនរៀនតាម”ស្វា៣” ស្វាបិតភ្នែក🙈 ស្វាបិតត្រចៀក🙉ស្វាបិតមាត់🙊។
ចង់និយាយតែ៣ហ្នឹង ជូនចំពោះប្អូនហ្សូណូ ចាន់ សុផានី និងក្មួយស្រី តែ៣នាក់ហ្នឹង!!!។ប្រសិនបើនរណាចង់ស្តាប់ចង់យល់ក៏អាចផ្តល់យោបល់បានដិយសុភវិនិច្ឆ័យ!

LEAVE A REPLY

Please enter your comment!
Please enter your name here