ទីបំផុត ហេង ចន្ថា បានក្លាយជាតួឯកគូម៉ា ក្នុងសាច់រឿងរបស់ Rith Omega

0

មានការចាប់អារម្មណ៍មិនតិចនោះទេ ក្នុងពេលដែលលោក Rith Omega ផលិតករល្បីឈ្មោះរបស់ថោន ប្រកាសផលិតសាច់រឿងក្នុងបទ«អ្នកណាក៏ដូចអ្នកណា»របស់លោកគូម៉ា អោយល្បីដូចMVបទ«ឧបសគ្គស្នេហ៍»ហើយស្រាប់តែមានការទម្លាយថា អតីត Miss Grand Cambodia កញ្ញា ហេង ចន្ថា គឺជាតួឯកស្រី។ ក្នុងនោះតារាម្នាក់ទៀត គឺលោកថា ក៏ត្រូវបានគេចាប់អារម្មណ៍មិនអន់ដែរ ដោយសារតែលោក បានក្លាយជាតួអង្គសំខាន់ក្នុងសាច់រឿងនេះដែរ ដែលអ្នកណាក៏សរសើរថាតារាទាំងពីរពិតជាសំណាងដែលត្រូវបានជ្រើសជាតួអង្គ។

ខណៈដែលសាច់រឿងថ្មីក្នុងបទ«មួយណាក៏ដូចមួយណា»ដែលលោក រិទ្ធ អូមេហ្គា ប្រកាសឡើងនៅមិនទាន់បានទម្លាយអោយដឹងពីសាច់រឿងផងនោះ តួសម្ដែងកញ្ញា ហេង ចន្ថា ដែលត្រូវគេដឹងថាគឺជាតួឯកធំនៅក្នុងសាច់រឿងក៏ធ្វើអោយតារាមួយចំនួនច្រណែនឹងនាងមិនតិចដែរ។ ហេតុផលដែលធ្វើអោយគេដឹងថានាងបានគ្រងតំណែងជាតួឯកក្នុងសាច់រឿងថ្មីនេះ គឺបន្ទាប់ពីផលិតកររូបនេះបានបង្ហោះអោយឃើញពីសកម្មភាពចេញថតរបស់នាង ជាមួយតារាចម្រៀងគូម៉ា ដែលធ្វើអោយគេដឹងភ្លាមថានាងត្រូវបានលោក រិទ្ធ អូមេហ្គា កំណត់យក ដែលក្រោយពីMV ទាំងមូលចេញបង្ហោះផ្លូវការ គឺពិតជាធ្វើអោយនាងឈានឡើងមួយកម្រិត។ កញ្ញា ហេង ចន្ថា ត្រូវបានគេអះអាងថាផលិតករសម្រិតសម្រាំងអោយសម្ដែងយ៉ាងម៉ត់ចត់ ដោយសារតែហេតុផលចង់អោយនាងទទួលបានការគាំទ្រខ្លាំង និងដើម្បីអោយសាច់រឿងដែលបាននិពន្ធឡើងមានការចាប់អារម្មណ៍។ ក្នុងនោះតារាសម្ដែងប្រុសសង្ហារម្នាក់ដែលគេស្គាល់ថាឈ្មោះ«ថា»ក៏ទំនងជាឡើងកូដណាស់ដែរ បន្ទាប់ពីលោកក៏ត្រូវបានគេដឹងថាមានមុខជាតួរងយ៉ាងសំខាន់ក្នុងសាច់រឿងដែរនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here