ជូរី ល្អហួស បង្វឹកខ្លួនយ៉ាងរួចស្រេចត្រៀមខ្លួនចូលប្រកួតដណ្ដើមមកុដ

0

អត្ថបទ៖ ឧត្តម

យុវតី ល្អហួស ដែលជាតារាវ័យក្មេងកំពុង ពេញនិយមលើបណ្តាញសង្គម និង ជាកូនបង្កើតរបស់ តារាហ្វេកប៊ុក Denny Kwan កំពុងព្យាយាម បង្វឹកសមត្ថភាពខ្លួន សម្រាប់ឱកាសប្រកួតក្នុងកម្មវិធីកញ្ញាឯកយុវតី។ ល្អហួសត្បិតមានគេស្គាល់ច្រើនតែនាងតូចម្នាក់នេះបានព្យាយាមហ្វឹកហាត់ដុះខាត់ខ្លួនឯងជាប្រចាំ ដើម្បីអោយគេមើលឃើញថាខ្លួន ក៏ខិតខំជាងការលើកឡើងថាមានខ្សែបក្សពួកនិយម។

ល្អហួស បានដក់ចិត្តចង់ចូលរួមប្រកួតលើផ្នែកបវរកញ្ញានេះណាស់ ដោយពឹងលើរូបរាង ដងខ្លួន និង ទម្រងមុខមាត់សម្រស់ស្រស់ស្អាតដែលបានមកទាំងព្រមពីធម្មជាតិរបស់នាងឃើញថាមានការទាក់ទាញ ពិសេសត្រូវជាមួយស្តង់ដារ បវរកញ្ញាម៉ាច់តែម្ដង។ បើទោះជាលេចធ្លោ នៅលើផ្នែកសិល្បៈ ទាំងច្រៀង និង សម្តែង ក៏ល្អហួស បានប៉ងយូរមកហើយនូវដំណើរ ចង់ក្លាយជាបវរកញ្ញា។ ហ្វេនៗជាច្រើនបានជួយគាំទ្រ ការតាំងចិត្តមួយនេះ អោយនាងទទួលបានល្អក្នុងទិសដៅដណ្តើមពាន និង មកុដ។

ប្រសិនបើនាងបានក្លាយជាម្ចាស់មកុដមែននោះ ឱកាសតំណាងកម្ពុជាឆ្ពោះទៅក្រៅប្រទេស កាន់តែសំខាន់សម្រាប់ការតាំងចិត្តកាន់តែខ្ពស់ឡើងៗ។ មិនដឹងថាសមត្ថភាពនាងអាចប្រជែង បេក្ខភាពផ្សេងៗទៀតបានឬយ៉ាងណា ព្រោះយុវតីជំនាន់ក្រោយក៏ខ្លាំង ព្រមទាំងមានឆន្ទៈខ្ពស់ ក្នុងការចូលរួមប្រកួតប្រជែង លើផ្នែកសម្រស់ ដែលនាំអោយវិស័យមួយនេះនៅកម្ពុជា កាន់តែពេញនិយមទ្វេរឡើងជាលំដាប់។

ការប្រឡង Miss preteen international Cambodia ចាប់ផ្តើមប្រកួតចុងខែ៤នេះហើយ ល្អហួសត្រៀមរួចហើយសម្រាប់ការប្រកួត ។ រង់ចាំមើលថាតើ ល្អហួស មានភាពលេចធ្លោដល់កម្រិតណានៅលើឆាក ពេលប៉ះជាមួយយុវតីផ្សេងៗមានតែចាំតាមដានការប្រកួតដែលនឹងត្រៀមចូលមកដល់ក្នុងពេលឆាប់ៗនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here