កក្រើកវិស័យបវរកញ្ញា ម្ចាស់ជ័យលាភីឯក Miss Universe Cambodia 2021 ងិន ម៉ារ៉ាឌី ចូលរោងការថ្ងៃនេះ

0

អត្ថបទ៖ Neath
បវកញ្ញាចក្រវាឡកម្ពុជាឆ្នាំ2021 អ្នកនាង ងិន ម៉ារ៉ាឌី បានដឹកដៃស្វាមីដែលជាអនិកជនចូលរោងការហើយក្រោយទើបតែបញ្ចប់ពិធីភ្ជាប់ពាក្យកាលពីថ្ងៃទី 24 ខែ តុលា ឆ្នាំ2022 កន្លងទៅមិនទាន់ជិតមួយឆ្នាំផង។ នៅក្នុងកម្មវិធីដ៏ឱឡារិកនាព្រឹកថ្ងៃទី 02 ខែមេសា នេះផងដែរ អ្នកនាងបានអញ្ជើញភ្ញៀវកិត្តិយស ក៏ដូចជាអ្នកសិល្បៈក្នុងចង្កោមបវរកញ្ញា ក៏ដូចជាមិត្តៗសិល្បៈកររួមអាជីព មកចូលរួមអបអរថ្ងៃសិរីមង្គលរបស់ខ្លួនយ៉ាងច្រើនកុះករនៅក្នុងបរិវេណ ដឹព្រមៀរ៍សែនសុខ។

នៅក្នុងថ្ងៃពិសេសរបស់អតីតបវរកញ្ញាចក្រវាឡកម្ពុជានេះផងដែរ ក៏ទទួលបានការសាទរ និងសារជូនពរពីសំណាក់អ្នកគាំទ្រពាសពេញបណ្ដាញសង្គមទាំងក្នុង Facebook, TikTok និង Instagram មិនដាច់នោះឡើយ ដោយពួកគេកោតសរសើរថា អ្នកនាង ងិន ម៉ារ៉ាឌី ពិតជាមានសំណាងរកបានបុរសសង្ហារដ៏សាកសមមកធ្វើជាស្វាមី និង ក្លាយជាបវរកញ្ញាគម្រូមួយរូបដែលគោរពនូវប្រពៃណីខ្មែរបានយ៉ាងល្អ សាកសមនឹងកេរ្តិ៍ឈ្មោះជាអ្នកតំណាងឱ្យកម្ពុជាពិតប្រាកដមែន។
រូបភាព៖ ផ្ទះតារា


LEAVE A REPLY

Please enter your comment!
Please enter your name here