ផលិតករ កៅ សីហា ឡើងផ្ទះថ្មីទ្រង់ទ្រាយធំ

0

កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣មុននេះ ផលិតករ និង ជាអ្នកដឹកនាំសម្តែងល្បីឈ្មោះប្រឆាំផលិតកម្មរស្មីហង្សមាសបានធ្វើពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួនយ៉ាងអធឹកអធម នៅក្នុងពិធីនោះគេឃើញមានភ្ញៀវកិត្តយស និង តារាសិល្បៈចាស់ថ្មី ល្បីឈ្មោះជាច្រើកកុះករផងដែ។លោក កៅ សីហា បានលើកឡើងថា កម្មវិធីនេះគឺជាលើកទីមួយដែលលោករៀបចំទ្រងទ្រាយធំបែបនេះនិង បានអញ្ជើញភ្ញៀវជាង៤០តុចូលរួមអោយចូលរួម។មុនពេលកម្មវិធីចាប់ផ្តើមលោក កៅ សីហា ថាលោកមានអារម្មណ៍ថាបុកពោះខ្លះដែរនៅពេលឃើញភ្ញៀវជាច្រើនមកចង់ដៃហើយប្រញាប់ទៅកម្មវិធីផ្សេងទៀត ហើយគិតថាកម្មពិធីរបស់ខ្លួននឹងអាចស្ងាត់មិនដូចអ្វីដែលបានគ្រោងទុក។

ប៉ុន្តែវាផ្ទុយស្រឡះតែម្តងគ្រាន់តែព្រលប់បន្តិចភ្ញៀវកិត្តយសសម្រុកមកយ៉ាងច្រើនដែលធ្វើអោយលោកមានអារម្មណ៍សប្បាយរីករាយជាខ្លាំងនៅពេលឃើញភ្ញៀវកិត្តយសផ្តលវត្តមានចូលរួមច្រើនបែបនេះ ដែលលោកមិននឹកស្មានដល់ ដោយសារតែកម្មវិធីក្នុងថ្ងៃនោះជាន់គ្នាច្រើន ហើយចំថ្ងៃឆេងម៉េងផងដែលធ្វើអោយអ្នកសិល្បៈពិបាកក្នុងការចូលរួម។

LEAVE A REPLY

Please enter your comment!
Please enter your name here