សម្រស់ស្អាតញ៉ាក់ បវរកញ្ញាភេទទី3 ហ្វីលីពីន ម្ចាស់មកុដ ឆ្នាំ2023

0

ប្រទេស ហ្វីលីពីន បានរកឃើញ ម្ចាស់មកុដហើយ ជាបវរកញ្ញាភេទទី៣ ឆ្នាំ២០២៣ បន្ទាប់ពីបាន ឆ្លងកាត់ការប្រកួតជាច្រើនវគ្គ និងមានបេក្ខជន ប្រកួត ប្រជែង ជាច្រើនរូប។ យ៉ាងណា ប្រជាជន ហ្វីលីពីន មានការសាទរជាខ្លាំង ក្រោយដឹងថា ម្ចាស់មកុដដ៍ស្អាតនេះ ពិតជាឆ្លាតហើយ មុខមាត់មិនចាញ់មនុស្សស្រីនោះទេ។ នាងនឹងបន្តបេសកកម្មទៀតឆ្ពោះចេញទៅ ដណ្តើម មកុដសំខាន់លំដាប់ពិភពលោកនាប្រទេសថៃ ខាងមុខ។

បវរកញ្ញាភេទទី៣ ប្រចាំប្រទេស ហ្វីលីពីន រូបនេះ ហ្នឹងឡើងមកប្រកួត ប៉ះជាមួយ កញ្ញាបវរកញ្ញាភេទទី៣ កម្ពុជា វ៉ាន់ ប៊ី ដែលត្រូវហ្វេនៗ កម្ពុជា រំពឹងថា អាចធ្វើបានល្អ នាវេទិកា សំខាន់នាប្រទេសថៃជាអ្នករៀបចំ។ ដូចនេះ ទាំងហ្វីលីពីន និងកម្ពុជា ជាតំណាងអាស៊ាន បានរកឃើញជើងខ្លាំងរស់ខ្លួន ហើយក៍សង្ឃឹមថា ម្នាក់ៗ នឹងដណ្តើមបានភាពទាក់ទាញ រៀងៗខ្លួន ក្នុងពេលឡើងឆាកអន្តរជាតិ។

គួរបញ្ជាក់ថា ខាងកម្ពុជា កំពុង មានភាពរំជើបរំជួល បានកើតឡើងម្តងហើយម្តងទៀត ដោយសារ តែផ្ទុះរឿងលាឈប់តំណែងលំដាប់រងទី១របស់ កញ្ញា ដេវីណា មិនទាន់ស្ងប់ខ្យល់ផង ស្រាប់តែ ម្ចាស់ជ័យលាភី ២រូបទៀតនៃ កំពូលTop ទាំង៥ បានបបួលគ្នាប្រកាសលាឈប់ និងបោះបង់តំណែង បង្កការតាមដានជាថ្មី។នេះជាឆ្នាំដ៍ទាក់ទាញ ដែលក្រោយការប្រកួតចប់ ម្ចាស់ជ័យលាភី នៃ Miss Queen Cambodia ឆ្នាំ២០២៣ កំពូលទាំង៥ មាន៣ដួង បានបន្តគ្នាបោះបង់ផ្អើលអស់អ្នកតាមដាន។

LEAVE A REPLY

Please enter your comment!
Please enter your name here