គ្រួសារតារាកម្ពុជា ដឹកនាំសិល្បករសិល្បការិនី ចូលរួមអបអរទិវារនារីអន្តរជាតិ៨មីនា លើកទី១១២ ក្រោមមូលបទ« ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល »

0

កាលពីព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៣ មុននេះក្រុមគ្រួសារតារាកម្ពុជាដែលមានលោក ផាត់ តារារដ្ឋ ជាស្ថាបនិក បានដឹកនាំបងប្អូនសិល្បករសិល្បការនី ចាស់ក្មេងមួយចំនួនធំចូលរួមនៅក្នុងព្រឹត្តិការណ៍អបអរទិវារនារីអន្តរជាតិ ៨មីនា ក៏ដូចជារំឮកខួបទី១១២នៃថ្ងៃបុណ្យសិទ្ធិនារី ក្រោមមូលបទ« ស្ត្រីរួមគ្នា រក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល » ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវ ហ៊ូ សាមិត រដ្ឋលេខាធិការតំណាងលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួង កិច្ចការនារី ដែលជាប្រធានកិត្តិយស ព្រមទាំងថ្នាក់ដឹកនាំមកពីក្រសួងស្ថាប័នរដ្ឋ រួមទាំង ឯកជនជាច្រើនបានអញ្ជើញជាភ្ញៀវកិត្តយស ញ៉ំាងឱ្យកម្មវិធីកាន់តែអធិកអធម ក្រោមការដឹកនាំរបស់លោក ចាប តូ ដែលជាប្រធាននៃសមាគមសំនៀងតន្ត្រីជនពិការ។

ក្រៅពីដឹកនាំក្រុមសិល្បករ សិល្បការិនី មកចូលរួមក្នុងវេទិការនេះដើម្បីអបអរទិវារបុណ្យ សិទ្ធិនារីអន្តរជាតិ គេសង្កេតឃើញបងប្អូនអ្នកសិល្បៈបានបង្ហាញក្ដីអាណិត ស្រឡាញ់ចំពោះបងប្អូនជនមានពិការភាពតាមរយៈសកម្មភាពសួរសុខទុក្ខ និង ច្រៀងរាំបង្កើតបរិយាកាសរីករាយ និង ពិសារអាហារថ្ងៃត្រង់សាមគ្គីជុំគ្នាយ៉ាងកក់ក្ដៅ។

ជាទីបញ្ចប់លោកជំទាវ ញ៉ែម មរកដ បានថ្លែងអំណរគុណ ចំពោះគណៈប្រតិភូ និង សប្បុរសជនទាំងអស់ដែលបានចូលរួមជាកម្លាំងកាយចិត្ត ក៏ដូចជាសម្ភារៈប្រើប្រាស់ និង គ្រឿងឧបភោគបរិភោគផ្សេងៗជាច្រើន ក៏ដូចជាថវិការមួយផ្នែកទៀតជូនដល់សមាគមក្នុងគោលដៅឧបត្ថមគាំទ្រដល់ជនមានពិការភាពទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកជំទាវឱ្យទទួលបានការរីកចម្រើនយរីកចម្រើនលើគ្រប់វិស័យ ពិសេសជនពិការមានទីជម្រកទទួលបាននូវជំនាញ មុខរបរការងារ ការសិក្សាអប់រំ។ មិនតែប៉ុណ្ណោះ លោកជំទាវក៏បានអំពាវនាវទៅដល់សប្បុរសជនដ៏ទៃទៀតមេត្តាជួយយកចិត្តទុកដាក់ ឧបត្ថម្ភថវិកា និង សម្ភារៈបន្ថែមទៀតជួយដល់សមាគមតន្ត្រីសំនៀងជនពិការយកថវិការដើម្បីទៅរៀបចំទូរទស្សន៍ និង វិទ្យុសំឡេងជនមានពិការភាពកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here