លោកតាដំបងដែក នាំយកថ្នាំដុសធ្មេញ ពីឥណ្ឌា ប្រគេនតាជីយាយជី

0

កាលពីថ្ងៃទី៤ មីនា លោកតាដំបងដែក និងក្រុមការងារ បាននាំយកថវិកា ម្ហូបអាហារ ជាពិសេសគឺ ថ្នាំដុសធ្មេញមួយប្រភេទមកពីប្រទេសឥណ្ឌា យកទៅប្រគេនព្រះសង្ឃ និង ចែកជូនលោកតាលោកយាយ ដែលបានធ្វើសមាធិ នៅវត្តពុទ្ធមណ្ឌលវិបស្សនាធុរៈ ជាប់ភ្នំឧត្តុង្គ ដោយសារតែមើលឃើញថា ថ្នាំដុសធ្មេញគឺតម្រូវការដ៏សំខាន់ ដែលពុទ្ធបរិស័ទភាគច្រើន តែងតែមើលរំលង ហើយធ្វើអោយព្រះសង្ឃ និង លោកតាលោកយាយ មានការខ្វះខាត។

លោកស្រី ហង្ស សុវណ្ណារី ស្នងរូបលោកតាដំបងដែក បានលើកឡើងថា ដោយសារតែមើលឃើញថា លោកតាលោកយាយ និង ព្រះសង្ឃទាំងជាង៩០០នាក់ និង អង្គ មានការខ្វះខាត នូវថ្នាំដុសធ្មេញ ហើយ លោកស្រីក៏បានចាប់ដៃសហការជាមួយដៃគូមួយ នាំយកថ្នាំដុសធ្មេញសុខភាព ឈ្មោះ Denkati ដែលថ្នាំដុសធ្មេញសុខភាពល្បីនៅឥណ្ឌា យកមកចរាចរនៅកម្ពុជា ហើយដោយចង់ផ្ដល់ជូនថ្នាំដុសធ្មេញ ដែលជួយមាត់ធ្មេញ ជូនដល់លោកតាលោកយាយ ទើបលោកស្រីបរិច្ចាគនូវផលិតផលដ៏មានគុណប្រយោជន៍នេះ នៅថ្ងៃរាប់បាត្រជូនលោកតាលោកយាយ និង ប្រគេនព្រះសង្ឃចំនួនជាង៩០០ប្រអប់តែម្ដង។ លោកស្រីថា Denkati គឺជាថ្នាំដុសធ្មេញ ដែលក្រៅពីជួយអោយធ្មេញស គ្មានស្នឹម និង គ្មានក្លិន ក៏ជួយអោយអញ្ចាញរឹងមាំ គ្មានរាក់ស៊ីធ្មេញ និង ជម្ងឺប្ញសធ្ចេញ ទើបលោកស្រីសម្រេចចិត្តនាំមកកាន់ទីផ្សារកម្ពុជា ហើយចាប់តាំងពីមានវត្តមាននៅកម្ពុជា គឺមានតម្រូវការកើនឡើងយ៉ាងខ្លាំង ទើបលោកស្រីតែងតែដកមួយផ្នែកពីការធ្វើអាជីវកម្ម ហើយនាំយកថ្នាំដុសធ្មេញនេះ យកទៅប្រគេនទីអារ៉ាម និង សហគមន៍មួយចំនួន។

មកទល់ពេលនេះ ថ្នាំដុសធ្មេញ ដែលក្រុមហ៊ុនលោកស្រីនាំមក បានកំពុងវាយលុកទីផ្សារទាំងមិនទាន់ធ្វើការផ្សព្វផ្សាយនៅឡើយ ពោលគឺបង្ហោះលក់តែលើផេកក្រុមការងារ ហើយក៏មានការឆាតទិញ និង តៗគ្នា ដែលធ្វើអោយលោកស្រីទទួលបានផលចំណេញ ហើយត្រូវតែដកផលចំណេញពីការចរាចរនេះ ដោយយកថ្នាំដុសធ្មេញនេះ ទុកធ្វើសប្បុរសធម៌មួយផ្នែក ក្រៅតែពីការលក់ដូរ។ លោកស្រីថា គ្រប់ពេលនាំយកថ្នាំដុសធ្មេញនេះទៅចែកជូន ជាក់ស្ដែងដូចជានៅវត្តនៅភ្នំឧត្តុង្គនេះ គឺលោកតាលោកយាយសប្បាយចិត្តយ៉ាងខ្លាំង ហើយដោយថ្នាំដុសធ្មេញនេះ ក៏មានសមត្ថភាពអាចជួយអោយបាត់ឈឺធ្មេញ ដោយគ្រាន់តែយកទៅបិទមួយសន្ទុះលើធ្មេញ និង លើអញ្ចាញធ្មេញផង ទើបធ្វើអោយការផ្ដល់ជូនលោកតាលោកយាយនេះ គឺមានគុណប្រយោជន៍ច្រើន។

លោកថា ថ្នាំដុសធ្មេញនេះ ត្បិតតែផ្សំចេញពីវត្ថុធាតុដើមប្ញសឈើធម្មជាតិ និង ឱសថធម្មជាតិ ដែលមានគុណតម្លៃដល់សុខភាពមាត់ធ្មេញពិតមែន ប់ុន្តែតម្លៃមួយប្រអប់ត្រឹមតែ៤ពាន់រៀលប៉ុណ្ណោះ ទើបមានការគាំទ្រខ្លាំង ជាពិសេសតម្រូវការក្នុងការរៀបជាកាដូជូនភ្ញៀវ សម្រាប់មង្គលការ។ ក្រៅពីធ្វើបុណ្យរាប់បាត្រ និង ផ្ដល់ថ្នាំដុសធ្មេញជាច្រើនរយប្រអប់នៅក្នុងពេលនេះ លោកតាដំបងដែកក៏ត្រៀមធ្វើចង្ហាន់ទ្រង់ទ្រាយធំ ជូនដល់លោកតាលោកយាយនៅក្នុងទីនោះ អមដោយការចែកថ្នាំដុសធ្មេញជាទ្រង់ទ្រាយធំម្ដងទៀតផងដែរ ក្នុងពេលដ៏ខ្លី។