កែ ចាន់កេសី ព្រលះនាយកវិទ្យាល័យភ្នំសន្ទុក នៅកំពង់ធំ

0

មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីតារាម៉ូដែលសម្បុរខ្មៅស្រស់ កញ្ញា កែ ចាន់កេសី បង្ហោះសារមួយខ្សែរិះគន់ចចំៗដល់គណគ្រប់គ្រងវិទ្យាល័យមួយ ដែលក្រោយការបង្ហោះនាងថាវិទ្យាល័យដែលនាងសំដៅនោះ គឺវិទ្យាល័យភ្នំសន្ធុក ក្នុងនៅខេត្តកំពង់ធំ ដោយអះអាងថាបានបំផ្លាញជោគវាសនារបស់ប្អូនប្រុសនាង។ នាងបានសរសេរបង្ហោះថា«សុំទោស សុំនិយាយរៀងវែងតិច”ស្លឹកឈើជ្រុះ មិនឆ្ងាយពីគ្នា” លទ្ធផលចុងក្រោយស្មើ០ ខំយកមុខមាត់អោយសាលា ខំពេក ចុងក្រោយ អត់ឈ្មោះប្រលងបាក់ឌុប។ ហេតុតែយើងក្រ សុំអង្វរគេយ៉ាងណាក៏ នៅតែគេមិនព្រម!!! ស៊ីបានទេ ឈរ លើលេខ1នឹង??? សួរថាឈឺចាប់ទេ? វាបានធ្វើអោយក្មេងប្រុសម្នាក់ ចង់ក្លាយទៅជាមនុស្សឆ្កួត ដោយសារមិនមានឈ្មោះប្រលងបាក់ឌុប រវល់នឹងកីឡា ខ្មោចយនឹង។ អ្នកខ្លះប្រាកដជាមិនយល់អារម្មណ៌មួយនឹងនោះទេ សួរថាឈឺទេ កីឡាគេបានពានរង្វាន់ មានមុខមាត់ណាស់ ប្អូនខ្ញុំវារវល់នឹងវា រហូតដល់អត់ឈ្មោះប្រលងបាក់ឌុប តើមិញវិញ??? គេប្រហែលគិតមកពីមិនដែលចូលរៀន យ៉ាងហោចណាស់ក៏គ្នារវល់ហាត់អាបាល់នឹងដែរ ចុះបើអវត្តមានច្រើន គ្រាន់តែដាក់ឈ្មោះអោយគ្នាប្រលងទៅតើវាយ៉ាងមិច? ទោះវាប្រលងមិនជាប់អោយវាដឹងថាមិនជាប់»។

អមដោយការបង្ហោះកញ្ញា បានថ្លែងប្រាប់«ផ្ទះតារា»ថា កាលពីឆ្នាំ២០១៦ ប្អូនរបស់នាងដែលរៀនថ្នាក់ទី១២ ក្នុងវិទ្យាល័យភ្នំសន្ទុក ខេត្តកំពង់ធំ បានស្ម័គ្រខ្លួនលេងបាល់បោះអោយសាលា ដោយខំហ្វឹកហាត់រហូតដណ្ដើមបានពានជូនសាលានៅក្នុងឆ្នាំនោះ។ ប៉ុន្តែលទ្ធផលចុងក្រោយប្អូននាងបែរជាមិនមានឈ្មោះប្រលងបាក់ឌុបទៅវិញ បើទោះជានាង និងប្អូនអង្វរករក៏នាយកគ្រប់គ្រងថាអវត្តមានច្រើនត្រូវតែធ្វើតាមច្បាប់។

នាងថាប្អូនខ្លួនបានក្លាយជាមនុស្សខូចចិត្តដល់សព្វថ្ងៃ ដោយដើរតែលេង ហើយចាក់សាក់ពេញដៃពេញជើងជាដើម ព្រោះតែខ្មាស់មិត្តភ័ក្រ្តដែលខំលើកពានអោយសាលា ប៉ុន្តែចុងក្រោយសាលាបែរជាប្រើច្បាប់មិនអោយមានឈ្មោះប្រលង ដោយមិនយោគយល់ថាគ្នាធ្លាប់ជួយសាលាអោយលើកពាន។ នាងថាគ្រួសារខ្លួនមានអារម្មណ៍តូចចិត្ត ដែលប្អូនរបស់នាងក្លាយជាមនុស្សអាវ៉ាសែ ចាប់តាំងពីគ្មានឈ្មោះប្រលង ខណៈដែលក្នុងពេលនេះគ្រួសារបានជំរុញអោយរៀនកូរ៉េដើម្បីចេញទៅធ្វើការនៅក្នុងប្រទេសកូរ៉េ តែមិនហ៊ានជឿថានឹងជាប់នោះទេ ដោយសារតែគេចាក់សាក់ពេញខ្លួន ព្រោះតែខូចចិត្តក្នុងរយៈពេល២ឆ្នាំនោះ។

ជុំវិញការបកស្រាយរបស់កញ្ញា កែ ចាន់កេសី នៅមិនទាន់ទទួលបានចម្លើយតបពីគណនាយកវិទ្យាល័យភ្នំសន្ទុកនៅឡើយទេ ខណៈដែលនាងបន្ថែមថា ដោយសារតែខឹងនាយកសាលា គឺសូម្បីតែទាក់ទងសាលាអោយប្អូននាងបានប្រលងថ្នាក់បំពេញវិជ្ជាក៏មិនធ្វើ ព្រោះតែមិនចង់ប្រឈមមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here