គម្រោងផ្សាររាត្រី របស់លោកតា ដំបងដែក ជិតលេចរូបរាងកៀកនឹងផ្សារទំនើប Aeon សែនសុខ

0

ក្រៅពីជោគជ័យលើគម្រោងអចលនទ្រព្យ លោកតាដំបងដែក ក៏កំពុងក្ដោបក្ដាប់គម្រោងបើកផ្សាររាត្រីធំមួយ ដែលកំពុងដំណើរការសាងសង់យ៉ាងសស្រាក់ស្រាំផងដែរ។ គម្រោងផ្សាររាត្រីនេះ ក៏ត្រូវបានគេចាត់ទុកថា គឺជាគម្រោងអាជីវកម្មធំមួយ នៅកណ្ដាលភ្នំពេញផងដែរ ខណៈដែលគម្រោងមួយនេះ នឹងបើកឱកាសអោយអាជីវកម្មរាប់រយតូប និង រាប់រយមុខ បានដំណើរការអាជីវកម្ម នៅក្នុងតំបន់សេដ្ឋកិច្ចក្នុងខ័ណ្ឌសែនសុខ។ ផ្សាររាត្រីលោកតាដំបងដែកនេះ ស្ថិតនៅលើផ្លូវធំ តាមបណ្ដោយផ្លូវម៉ុងប្ញទ្ធី នៅផ្សារជិតបុរីជីបម៉ុង ផ្លូវម៉ុងប្ញទ្ធី និង ជិតផ្សារអ៊ីអន២ ដែលជាតំបន់សេដ្ឋកិច្ចធំ។

ជាគម្រោងផ្សារនេះ នឹងពន្លឿនការសាងសង់ ហើយបើកដំណើរការនៅអំឡុងមុនចូលឆ្នាំខ្មែរ ដោយគេឃើញអតិថិជនសម្រុកកក់តូបយ៉ាងសស្រាក់សស្រាំ ទន្ទឹមជាមួយនឹងទីតាំងផ្សារ ក៏ពន្លឿនការចាក់បេតុងផ្លូវក្នុងផ្សារ និង ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីឈានទៅការសាងសង់តូប។ នៅក្នុងគម្រោងនេះ ក៏មានសួនក្មេងលេង និង កន្លែងប្រគំតន្ត្រីទ្រង់ទ្រាយធំ ដើម្បីបង្កើតកម្មវិធីសប្បាយៗ និង ដើម្បីអោយផ្សារដំណើរការរលូនក្រោយបើកសម្ពោធ។ សម្រាប់អ្នកកក់តូបនៅក្នុងពេលនេះ ក្រៅពីជម្រើសបានប្លង់ល្អៗ ក៏មានតម្លៃធូរផងដែរ ដោយតូបក្នុងគម្រោងនេះច្រើនណាស់ កំពុងត្រូវបានគេសម្រុកកក់ ព្រោះជាផ្សាររាត្រី ដែលមានផ្ទៃដីធំ និង ស្ថិតក្នុងទីប្រជុំជនល្អ។ ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅផេក Lywanshu ឬ លោកតាដំបងដែក។

LEAVE A REPLY

Please enter your comment!
Please enter your name here