មានការភ្ញាក់ផ្អើលជាថ្មីពេញបណ្តាញសង្គម ដោយសារតែលេចឭថា អតីតតារាចម្រៀង សាពូន មីដាដា និងឡើងឋានៈទៅជារដ្ឋលេខាធិការ នាពេលឆាប់ៗនេះ។ ម្ល៉ោះហើយធ្វើអោយគេឯងតាមដាន គ្រប់គ្នាព្រោះ អតីតតារារូបនេះបានគាំទ្រដំណើរគោលនយោបាយ របស់ប្រមុខដឹកនាំ អស់ជាច្រើនឆ្នាំ ជាមួយអតីតភរិយា សឿ សុធារ៉ា។ការទទួលតំណែងនេះ ប្រសិនបានមែន ពិតជាលើកមុខមាត់ឋានៈ សាពូន មីដាដា និងបន្តគិតរកយុទ្ធសាស្ត្រ ជួយមុខងារស្ថាប័នអោយល្អតទៅទៀត។
នៅលើបណ្តាញសង្គម របស់ លោក សាពូន មីដាដា បានបង្ហោះពាក្យពេចន៍ថា «គ្រាន់តែឭល្ហៀងៗខ្ញុំឡើងរដ្ឋលេខាធិការ នាំគ្នាច្រណែនខ្ញុំប៉ុណ្ណឹងទៅហើយ ទម្រាំខ្ញុំឡើងពិតស្អែកខាងស្អែកទៀតមិនដឹងនាំគ្នាច្រណែនល្មេច មិនបាច់ដល់ថ្នាក់ហ្នុងទេអស់លោករដ្ឋលេខាធិការទាំងឡាយអើយ បើព្រះឥន្ទប្រទានឋានះហ្នឹងដល់ខ្ញុំមែន ក៏មិនបាត់បង់ផលប្រយោជន៍អស់អ្នកដែរ ព្រោះខ្ញុំតាំងចិត្តរួចជាស្រេច ថាខ្ញុំនឹងថ្វាយបង្គុំលាព្រះឥន្ទទៅបួសរហូតហើយ …»៕
មកទល់ពេលនេះ អ្នកគាំទ្រលោកសប្បាយចិត្ត ខណៈខ្លះទៀតចង់អោយលោកបន្តសិល្បៈ និងចូលច្រៀងឡើងវិញ។ ឯសម្ព័ន្ឋភាពរបស់លោក ជាមួយ អ្នកនាង សឿ សុធារ៉ា បានចែកផ្លូវគ្នា និងរាប់អានធម្មតា ឯកូនទាំង២នាក់នៅតែលោកចេញចូលមើលថែរ ធម្មតាទោះជាកូនស្រីទាំង២ នៅជាមួយម្តាយ។ ចំណែកសឿ សុធារ៉ាវិញ បន្តដឹកដៃកូន ចូលសិល្បៈវិញ ដើម្បីបន្តរកប្រាក់ចំណូល មកទប់ជីវភាព។