ពក ស្រីល័ក្ខ ឆ្លងកាត់5លើកលើឆាកប្រកួតបវរកញ្ញា ទម្រាំបានមកុដ International

0

ទំរាំអាច ជែងយកមកុដ អន្តរជាតិបាន បវរកញ្ញាស្រអែមស្រស់ ពក ស្រីលក្ខណ៍ បានចំណយពេល ប្រកួតក្នុងស្រុក ប្រមាណ៥ដង លើវេទិកា ប្រកួតផ្សេងៗគ្នា ពីកម្មវិធីជាច្រើន។ ព្រោះតែចង់ដណ្តើម បានភាពទាក់ទាញ ពក ស្រីលក្ខណ៍ មិនបានបោះបង់ មហិច្ឆិតារហូត បានចម្រាញ់ខ្លួនអោយក្លាយជាបវរកញ្ញាជាប់លំដាប់អន្តរជាតិ។

ក្នុងការប្រកួត៥លើកនេះ ពក ស្រីលក្ខណ៍ ត្រូវបានហ្វេនៗ ស្រឡាញ់ចូលចិត្តបានដឹងថា នាងធ្លាប់ដាក់ពាក្យ ប្រកួត Miss Universe & Miss Grand ដោយវេទិកាខ្លះក៍ ទទួលបានការចូលវគ្គល្អ និងខ្លះទៀតក៍មិនបាន ដល់វគ្គសំខាន់។ មើលឃើញថា អ្វីក៍ដោយអោយ តែចិត្តចង់ ទោះបរាជ័យ ប៉ុន្មានលើកត្រូវតែ ងើបតស៊ូគង់បានសម្រេចដូចការ ប៉ងប្រាថ្នា អោយតែកុំបោះបង់។ បែបនេះហើយសេចក្តីព្យាយាមរបស់នាងបានដើរដល់គោលដៅ សមតាមប្រាថ្នា ។ នាងបានដណ្តើមកិត្តិយស ជូនខ្លួនឯង ផង និងជូនក្រុមគ្រួសារឪពុកម្តាយ ហើយនិងអ្នកគាំទ្រទាំងអស់ទៀតផង។

💥អបអរសាទរកញ្ញា ពក ស្រីល័ក្ខដែលបានតំណាងអោយប្រទេសកម្ពុជាហេីយបានឈ្នះដោយទទួល 6th Runner up Miss Planet International 2022 ។ ការព្យយាមរបស់ ម្ចាស់ជ័យលាភី រូបនេះ ពិតជាមានន័យ សំខាន់បើទោះ មិនបានមកុដ ធំ។ អ្នកបានធ្វើអោយ ប្អូនៗ រលកក្រោយព្យាយាមតស៊ូ យកឈ្នះ ។ ឧបសគ្គ មិនសំខាន់នោះ សំខាន់ អោយតែព្យាយាមតតាំង នោះពិតជាទទួលបានស្នាមញញឹមមកវិញមិនខាន។

LEAVE A REPLY

Please enter your comment!
Please enter your name here