មកដឹងពីជំហរម្ចាស់Sponsorក្រោយ ហង្ស ម៉ានីតា ខកចិត្តនៅឆាកអន្តរជាតិ

0

ផ្ទុយពីការព្រួយបារម្ភរបស់មហាជន ថាកម្មវិធី Miss Univers Cambodia នឹងធ្វើអោយម្ចាស់ស្ពុនស័រដកចិត្ត ក្រោយលទ្ធផល នៅតែមិនដូចការរំពឹង លោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ បានលើកឡើងថា លោកឧកញ៉ា នឹងមិនដកថយពីការជ្រោមជ្រែងនោះទេ ផ្ទុយទៅវិញ លោកឧកញ៉ា នឹងបន្តជួយអោយអស់ពីលទ្ធភាពទ្វេរដង ដើម្បីរួមចំណែកជួយវិស័យបវរកញ្ញាមួយនេះ ក្នុងការចូលរួមលើកកម្ពស់ការងារសង្គម សិល្បៈ វប្បធម៌ និង អរិយធម៌ខ្មែរ លើឆាកអន្តរជាតិ។

លោកថែមទាំងបញ្ជាក់ពីគម្រោងបង្កើតកញ្ចប់ចំណាយ លើការងារសប្បុរសធម៌ ដើម្បីអោយបេក្ខនារីរបស់កម្ពុជាជំនាន់ មានសកម្មភាពច្រើនលើការងារសង្គម អោយបានលេចធ្លោ ក្នុងបណ្ដាញសង្គមនោះផង។ លោកឧកញ៉ាថា លទ្ធផលមិនសមប្រកបរបស់ ហង្ស ម៉ានីតា បណ្ដាលមកពីបណ្ដាញ Social Media របស់កញ្ញា មិនសូវរំលេចនូវសកម្មភាពជួយសង្គម ដោយសារតែក្រោយពេលជាប់ នាងមមាញឹកខ្លាំង តែលើការងារផ្ទាល់ខ្លួន និង ការងារហ្វឹកហាត់ ដើម្បីត្រៀម ដែលធ្វើបវរកញ្ញាកម្ពុជា ចាញ់ប្រៀបបេក្ខនារីដែលជាប់Top។

ក្នុងនោះលោកឧកញ៉ា ក៏សំណូមពរ អោយបេក្ខនារីដែលត្រៀមចូលប្រលងលើកក្រោយៗ ត្រូវតែចែកពេលវេលាអោយបានច្រើន ដើម្បីជួយដល់សង្គម ដោយលោកឧកញ៉ា បញ្ជាក់ថា ហាងពេជ្រ CSNJ បានត្រៀមរួចជាស្រេច ក្នុងការជំរុញលើការងារសង្គម ដើម្បីអោយបេក្ខនារីលើកក្រោយៗ លេចធ្លោក្នុងវិស័យ Social Media ហើយអោយគណកម្មការអន្តរជាតិ មើលឃើញពីគុណសម្បត្តិ។


LEAVE A REPLY

Please enter your comment!
Please enter your name here