ហង្ស ម៉ានីតា បវរកញ្ញាចក្រវាឡកម្ពុជាហោះទៅប្រកួតនៅអាមេរិកក្រោមការអមដំណើរពីសំណាក់ហ្វេនៗរាប់រយនាក់នៅព្រលានយន្តហោះ

0


កាលពីថ្ងៃទី 26 ខែធ្នូ មុននេះបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ2022 កញ្ញា ហង្ស ម៉ានីតា បានធ្វើដំណើរតាមជើងយន្តហោះឆ្ពោះទៅកាន់ប្រទេសមហាអំណាចសហរដ្ឋអាមេរិក ក្រោមការសាទរ និងអមដំណើរកិត្តិយសដោយថ្នាក់ដឹកនាំក្រុមហ៊ុន CIM និង ម្ចាស់ហាងពេជ្រ CSNJ ព្រមទាំងបណ្ដារហ្វេនៗអ្នកគាំទ្ររាប់រយនាក់នៅព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងយ៉ាងកក្រើកមិនធ្លាប់មានពីមុនមក។

ចាត់ទុកថាជាប្រវត្តិសាស្ត្រនៃវិស័យបវរកញ្ញាឯកនៅកម្ពុជាដែល ហង្ស ម៉ានីតា Miss universe Cambodia ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ហ្វេនៗ អ្វីដែលគួរឱ្យកកត់សម្គាល់នៅក្នុងថ្ងៃចេញដំណើរ កញ្ញាទទួលបានការគាំទ្រនិងអមដំណើរយ៉ាងកក់ក្ដៅពីសំណាក់ប្រជាជនខ្មែរជាមួយនឹងសម្លេងហ៊ោរកញ្ច្រៀវទ្រហឹងអឺងកង ទាំងនេះគឺជាកម្លាំចិត្តដ៏មុតមាំឱ្យកញ្ញា កាន់តែមានកម្លាំងចិត្ត និងប្រឹងឱ្យអស់ពីសមត្ថភាពលើគ្រប់វិញ្ញាសារប្រកួតទាំងឡាយ។

ខាងក្រោមនេះជាទិដ្ឋភាពនៃការជូនដំណើររបស់បវរកញ្ញាចក្រវាឡកម្ពុជានៅព្រលានយន្តហោះ៖



LEAVE A REPLY

Please enter your comment!
Please enter your name here