សុវត្ថិឌី ធារិកា ថ្ងៃប្អូនប្រឡងបាក់ឌុប ជូនពរប្អូនខំប្រឹងដើម្បីលោកទាំង២សប្បាយចិត្ត

0


មកទល់ពេលនេះ តារាចម្រៀង សុវត្ថិឌី ធារិកា និងប្អូនប្រុស បានក្លាយជាកូនកំព្រាទាំងវ័យក្មេង។ រំលងបានប៉ុន្មានខែហើយដែល អ្នកទាំង២រស់បៅគ្មានមេបា មើលថែរួមរស់ជាមួយតែលោកយាយ។ ពេលនេះធារិកា ជារៀមច្បងបានពង្រឹងគោលជំហរហើយ បានដាក់ការរឹងមាំក្នុងចិិត្តថាខ្លួននិងតស៊ូ ដើម្បីប្អូនលោកយាយ និងអោយដួងព្រលឹងលោកទាំង២ស្ងប់ចិត្ត ដោយមិនចោលកូនប្អូនឡើយ និងនៅតែមើលថែដូចម្តាយទី២។

ធារិកា បានបង្ហោះសារថា «មុនពេលប្រលងទុតិយភូមិនាថ្ងៃស្អែក ប្អូនប្រុសឆ្លៀតធ្វើអង្គរក្សជូនបងស្រីមកច្រៀងសិន។ ឆ្នាំនេះមិនដូចឆ្នាំមុន ព្រោះយើងមិនមានប៉ាម៉ាក់ងើបពីព្រលឹមជូនដំណើរ និងលើកទឹកចិត្តដូចមុនទេ។ តែសូមអោយដូដូប្រឹង តស៊ូប្រលងអោយជាប់ ដើម្បីអោយលោកទាំងពីរសប្បាយចិត្ត ជីវិតគឺបែបនេះវាហាក់បីដូចទឹករលកមែន តែអោយកុំរលកមកប៉ះយើងអោយដួលតាមទឹក។សូមជូនពរប្អូនប្រុសជោគជ័យក្នុងការប្រលងសញ្ញាប័ត្រទុតិយភូមិនេះបានលទ្ធផលជោគជ័យ រួមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវតស៊ូ ខំប្រឹងប្រែង កុំភ័យ និងកុំស្លុតពេលប្រលង។ ស៊ូស៊ូ ។

ធារិកា បានដើរច្រៀងសម្តែងឡើងវិញហើយមួយរយៈនេះ ដោយនាងមានកម្មវិធីច្រើន ច្រៀង ទាំងក្នុងសង្គម និងដើរច្រៀងតាមភ្លេងការសម័យជាមួយ តារារួមក្រុម។ ប្រិយមិត្តហ្វេនៗជាច្រើនបាន ជូនពរនាងអោយសុខសប្បាយ ហើតក៍ជឿជាក់ថាប្អូនប្រុសពិតជាខិតខំធ្វើ វិញ្ញាសាអោយបានជាប់សមតាមការប្រាថ្នា ដើម្បីឆ្ពោះទៅថ្នាក់មហាវិទ្យាល័យមួយកម្រិតទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here