ខ្មែរនៅ អាមេរិក ត្រៀមធ្វើកម្មវិធីទទួលបវរកញ្ញា ហង្ស ម៉ានីតា

0


ដើម្បីជាកមលាំងចិត្ត ដល់វរកញ្ញាចក្រវាឡ កម្ពុជាយើង និថពិតជាពិសេសខ្លាំងមែនទែន ដោយបានខាងបងប្អូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិក នឹងធ្វេីកម្មវិធីដ៏ធំមួយដេីម្បីត្រៀមទទួលកញ្ញា ហង្សម៉ានីតា Miss Universe Cambodia 2022។ នៅពេលដែលកញ្ញាហោះចេញពីប្រទេសកម្ពុជា ដេីម្បីមកចូលរួមប្រកួត Miss Universe 2022 នៅឯប្រទេសសហរដ្ឋអាមេរិក ។ នេះជាការចូលរួមចំណែកមួយ ដល់តំណាងកម្ពុជាបណ្តុះទឹកចិត្តប្រឹងប្រែង។

ហង្ស ម៉ានីតា ត្រូវបានក្រុមអ្នកតាមដាន មានការជឿជាក់ខ្លាំងដោយ សារនាងមាន បទពិសោធន៍ល្អក្នុងការ ប្រឡងជុំវិញ វិស័យបវរកញ្ញា។ នាងមិនត្រឹមតែចេះ៣ភាសាប៉ុណ្ណោះទេ នាងក៍មានភាពក្លាហាន មិនតិចឡើយក្នុងការឡើងឆាកសម្តែង និងតស៊ូមតិ។ ក្នុងការប្រកួតក្នុងស្រុក កន្លងទៅ នាង បានសាងស្នាដៃល្អជាច្រើន ពាក់ព័ន្ឋការប្រឡង។ ក្រោយពេលឈ្នះមកុដ ដ៍មានតម្លៃនៅក្នុងស្រុក ម៉ានីតា ទទួលបានឱកាស បណ្តុះបណ្តាល សមត្ថភាពជាច្រើនបន្តទៀត។ ជាពិសេសនាងត្រូវបាន បញ្ជូនអោយ ទៅហ្វឹកហាត់រៀនដើរម៉ូដ និងរៀបចំឥរិយាបថផ្សេងៗ ក្នុងការសកវែងយល់អំពី វិស័យបវរកញ្ញា យកឈ្នះគេបាន ត្រូវរៀបចំខ្លួនអោយយល់ដឹងអ្វីខ្លះក្នុងនោះ។

គេរំពឹងថា ការប្រឡងចក្រវាឡលំដាប់ពិភពលោកនេះ ហង្ស ម៉ានីតា និងជែងគេឯង ហើយកូនខ្មែរកាត់បារាំងរូបនេះ និងមិនធ្វើអោយ ទស្សនិកជនក្នុងស្រុក និងក្រៅស្រុកខកបំណងនោះទេ។ ពិសេសពេលទៅដល់ អាមេរិកនាង និងកក់ក្តៅព្រោះ មានបងប្អូនខ្មែរនៅទីនោះចាំជួយជាកម្លាំង ចិត្តដើម្បីពុះពារការងារ ប្រឡងសម្រស់មួយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here