ថៅកែ V-Friend ពង្រីកសាខាថ្មីប្លែកភ្នែកលក្ខណៈ Skybar នៅតំបន់បឹងកក់

0
- Advertisement Banner -


បន្ទាប់ពីជោគជ័យ និង ទទួលបានការគាំទ្រពីសំណាក់អតិថិជន ផ្នែកអាជីវកម្មភោជនីយដ្ឋាននាពេលកន្លងមក លោក ចេង វណ្ណា ម្ចាស់ហាង V-Friend ដ៏ល្បីនៅក្នុងស្រុកខ្មែរបានពង្រីកសាខារបស់ខ្លួននៅក្នុងតំបន់បឹងកក់មួយកន្លែងទៀត បន្ទាប់ពីសាខាបឹងត្របែក និង សាខាឬស្សីកែវមានកំណើននៃការគាំទ្រខ្ពស់ លោកក៏សម្រេចបើកសាខាថ្មីមួយទៀត កាលពីថ្ងៃទី28 ខែ វិច្ឆិការ ឆ្នាំ2022 មុននេះ ដោយលោកបានធ្វើពិធីសម្ភោធបើកសាខាទី3នេះយ៉ាងធំដុំ និងមានភ្ញៀវកិត្តិយសទាំងអ្នកជិតស្និទ និង អ្នកសិល្បៈប្រមាណជាង 20តុផងនោះ។

ហាង V-Friend ថ្មីដែលលោកទើបតែបើកសម្ភោធដំណើរការនេះគឺជាសាខាដំបូងបង្អស់ដែលលោកជ្រើសរើសបើកជាលក្ខណៈលើអាកាសដែល មានទីតាំងស្ថិតនៅលើផ្សាពានិជ្ចកម្ម View Park Mall ជាន់ទី3 ក្នុងតំបន់បឹងកក់ដែលជាទីតាំងអំណោយផលមួយកំពុងតែទទួលបានការចាប់អារម្មណ៍ និង សម្បូរភ្ញៀវទៅលេងកំសាន្ត ចំកណ្ដាលក្រុងភ្នំពេញ។ ចំពោះបរិយាកាសក្នុងហាងទាំងមូលគឺមានភាពស្រស់ស្រាយប្លែកភ្នែកដែលអាចឱ្យភ្ញៀវញ៉ំាអាហារបណ្ដើរសម្លឹងមើលទេសភាពក្រុងភ្នំពេញពីលើអាកាសបានយ៉ាងត្រជាក់ភ្នែកជាមួយនឹងខ្យល់បរិសុទ្ធ។

មិនតែប៉ុណ្ណោះសាខាថ្មីនេះក៏មានបែងចែកដាច់ដោយឡែកនូវទីតាំងសម្រាប់ភ្ញៀវកក់តុរៀបចំកម្មវិធីផ្សេងៗលក្ខណៈ private ងាយស្រួលមិនឡូកឡំ និង ប៉ះពាល់ដល់អតិជនដែលមកពិសារនៅក្នុងហាង ហើយចំពោះចំណតយាន្តយន្តក៏ធំទូលាយដែលជាកត្តាចម្បងមួយធ្វើឱ្យលោកមកពង្រីកសាខានៅម្ដុំបឹងកក់នេះ ខណៈដើមទុនចាយនៅក្នុងហាងថ្មីនេះក៏ក្រាស់ក្រែលផងដែរ។ ចាត់ទុកថានេះគឺជាជោគជ័យមួយដ៏គួរឱ្យសរសើរក្រោយភោជនីយដ្ឋានរបស់លោកទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន និង មិត្តៗសិល្បៈករ។

LEAVE A REPLY

Please enter your comment!
Please enter your name here