អ្នកគ្រប់គ្រង MGI ចង់អោយមានការទទួលធំដុំក្នុងដំណើរវិលត្រឡប់មកមាតុភូមិវិញរបស់ ពេជ្រ វត្តសារ៉ាវឌី ឱ្យសមនាមជាបវរកញ្ញាសំណព្វចិត្តរបស់ប្រជាជននៅអាស៊ាន

0
- Advertisement Banner -


ពេជ្រ វត្តីសារ៉ាវឌ្ឍី និងមកកម្ពុជាវិញ ខែធ្នូខាងមុខនេះហើយ បន្ទាប់ពីចំណាយពេលមមាញឹក ការងារ ជាមួយក្រុមបវរកញ្ញារាជនី១០ ប្រទេស របស់MGI 2022។ ពេលនេះនាងកំពុងបន្តបេសកម្មការងារ ក្នុងប្រទេសហ្វីលីពីន។តាមដឹងនាង ក្លាយជាបវរកញ្ញា សំណព្វចិត្តប្រជាជន នៅអាស៊ាននេះណាស់ដូចជាថៃ ឥណ្ឌូនេសុី ហ្វីលីពីនជាដើម ព្រោះស្លូតបូត និងរួសរាយរាក់ទាក់។

ទទួលបាន ការងារច្រើនណាស់សុទ្ឋតែការងារល្អៗ ទាំងនៅប្រទេសឥណ្ឌូនេសុី និងថៃ។ វត្តីទទួលបានភាពកក់ក្តៅច្រើនពីអ្នកស្រឡាញ់ចូលចិត្តនាង។ ហ្វេនៗខ្លះទិញកាដូ និងជូនជាថវិកា រហូតឃើញមានការជូនជាគ្រឿងពេជ្រ ដល់នាងទៀតផង។ នេះជាមហាកិត្តិយសណាស់សម្រាប់បវរកញ្ញា កម្ពុជាយើងឆ្នាំនេះលើកមុខមាត់ លើសលុបខ្លាំង។

បើតាមប៉ាប៉ាណាវ៉ាត់បាននិយាយថា​ : ខែធ្នូនេះ ម្ចាស់ក្សត្រី​ទាំង10 របស់ MGI2022 នឹងវិលទៅប្រទេសពួកគេវិញ ប៉ុន្តែគាត់មិន​ទាន់អនុញ្ញាត​អោយ Pichy មកប្រទេសកម្ពុជាវិញទេ! គាត់បានបន្ថែមទៀតថា ប្រសិនបេីកម្ពុជាមិនមានពិធីស្វាគមន៍ Pichy អោយធំដុំសមនឹងកិត្តិយសនាងទេ គាត់នឹងមិនអោយ Pichy មកផ្ទះជាដាច់ខាត ប៉ាណាវ៉ាត់លេងឈុតធំហេីយ ។ប៉ាប៉ាល្អពេកហេីយ គាត់តែងតែបារម្ភពីកិត្តិយសកូនស្រីគាត់ជានិច្ច
អោយតែពេលគាត់មកជួបវត្តីម្តងៗ គាត់តែងតែលេងសេីចនឹងថតរូបជាមួយវត្តីជានិច្ច ហេីយបេីសិនជាវត្តីមកខ្មែរវិញគាត់នឹងជូនដំណេីរអោយខ្លួនគាត់ផ្ទាល់ ។ គេសង្ឃឹមថាខាងអ្នកគ្រងកម្ពុជា និងសម្រួលរឿងនេះអោយសមតាមការចង់បានពីលោកណាវ៉ាត់។

LEAVE A REPLY

Please enter your comment!
Please enter your name here