ស្លុតចិត្ត! កូនប្រុសទី2នៃគ្រួសារត្រកូល ខាត់ ទទួលមរណៈភាពទាំងវ័យក្មេង

0


នាព្រឹកថ្ងៃទី 20 ខែ វិច្ឆិការ ឆ្នាំ2022 មុននេះ ប្រទេសកម្ពុជាយើងបានបាត់បង់នូវធនធានអ្នកសិល្បៈមួយរូបទៀតហើយ មានការតក់ស្លុតនឹងរន្ធត់ចិត្តជាខ្លាំងនោះគឺថានៅមុននេះបន្តិច នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាត់ សុឃីម ជួបទុក្ខធំ ដោយសារប្អូនប្រុសរបស់ខ្លួន គឺ ខាត់ ចំរើន បានលាចាកលោកនេះបាត់ទៅហើយ ទំាងវ័យក្មេងចោលភរិយា និង កូនតូចៗ2នាក់ក្នុងបន្ទុក។បើទោះបីជាមានការខិតខំព្យាបាលយកចិត្តទុកដាក់ ជាខ្លាំងបែបណាពីក្រុមគ្រូពេទ្យ ដើម្បីសង្រ្គោះជីវិតតារាកំប្លែង ខាត់ ចំរើនយ៉ាងណាក៏មិនអាចសង្រ្គោះបាន។

យោងតាមការបង្ហោះផ្លូវការពីគណនីហ្វេសប៊ុកឈ្មោះ «ទ្រព្យលោកពុក» បានចែករំលែកនូវដំណឹងមរណៈទុក្ខដ៏សោកសង្រេងជាសាធារណៈថា « សូមជម្រាបជូន ទស្សនិកជន និង បងប្អូនទាំងអស់ កម្មពិធី ទ្រព្យលោកពុក មិនអាចធ្វើការផ្សាយបានទេ ដោយសារ ក្រុមយើងខ្ញុំបាន បាត់បង់ សមាជិកម្នាក់ គឺ លោក ខាត់ ចំរើន ដែលជា កូនទី 2 នៃ គ្រួសារត្រកូល ខាត់ គាត់បានទទួល មរណភាព នៅថ្ងៃទី 20 ខែ វិច្ឆិកា ឆ្នាំ 2022 វេលាម៉ោង 5:00 ព្រឹក ហើយ ពិធីបុណ្យបារព្ធធ្វើនៅ គេហដ្ឋាន នៃសព ក្នុង បុរី ពន្លឺថ្មី ភូមិ ត្រពាំងព្រាយ ភ្នំបាសិត សូមលោក ខាត់ ចំរើន ទៅកាន់ សុគតិភព»។

បន្ថែមពីនេះកំពូលតារាកំប្លែងអ្នកនាង ខាត់ សុឃីម ដែលត្រូវជាបងស្រីធំរបស់ត្រកូល ខាត់ ក៏បានជូនជាតំណឹងដល់សាធារណៈជនអ្នកគាំទ្រតាមគនណីផ្ទាល់ខ្លួនដោយពោលពាក្យយ៉ាងខ្លីថា « សូមប្អូនទៅកាន់ឋានសុខ ជាតិក្រោយសូមអោយអាយុវែង ទៅចុះ កុំគិតពីប្រពន្ធកូន បងប្អូនមើលថែហើយ បងជួយអោយកូនៗរបស់ឯង រៀនសូត្រចប់ចុងចប់ដើម ពុកអើយអាចំរើនវាទៅមើលថែពុកហើយ»។

តាមរយៈដំណឹងដ៏សោកសៅមួយនេះ គួររំឮកឡើងវិញថា លោក ខាត់ ចំរើន មានជម្ងឺរប្រចាំកាយខូចក្រលៀន និង ក្រិនថ្លើមធ្ងន់ធ្ងរ ហើយត្រូវការឈាមជាបន្ទាន់ដើម្បីសង្គ្រោះជីវិត ជាហេតុធ្វើឱ្យលោកត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអស់មួយរយៈធំក្រោមការយកចិត្តទុក្ខដាក់ និង ស្វះស្វែងពីសំណាក់ក្រុមគ្រួសារ ពិសេសពីគ្រូពេទ្យផងដែរ ប៉ុន្តែនៅតែមិនអាចសង្គ្រោះជីវិតលោកបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here