ស្ថិតិប្រកួតអន្តរជាតិ នៅសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍

0

នៅថ្ងៃសៅរ៍ទី២៦ និង ថ្ងៃ អាទិត្យទី២៧ តុលា ឆ្នាំ២០១៩ នេះ កីឡាករកម្ពុជា និងបរទេសច្រើនរូប នឹងបើកឆាកប្រកួតគ្នា។ យ៉ាងណាមិញ កីឡាករ២រូបរួមមាន ឡៅ ចន្ទ្រា និង ឌុម កែវដា ដែលសុទ្ធតែធ្លាប់ជាម្ចាស់ជើងឯក ដែលឡើងប្រកួតជាមួយកីឡាករថៃ គឺជាគូដែលទាក់ទាញជាងគេ។

ការប្រកួតជ្រើសរើសជើងឯកជាលក្ខណៈអន្តរជាតិរបស់២សង្វៀនទៀត ក៏ត្រូវបានគេរំពឹងថា នឹងកក្រើកផងដែរ ដោយសារតែសប្ដាហ៏នេះសុទ្ធតែអ្នកខ្លាំងប៉ះខ្លាំង ហើយ ត្រូវការពិន្ទុឈ្នះដូចគ្នានៅលើសង្វៀនអាស៊ីអាគ្នេយ៍។ កីឡាករ សេង ស្រឿន ក្នុងប្រភេទទម្ងន់ ៦៣,៥គីឡាក្រាម នឹងប៉ះប្រកួតជាមួយកីឡាករថៃឈ្មោះ កូឡាបដាំ និងកីឡាករកម្ពុជាឈ្មោះ ពុយ វណ្ណៈ ប៉ះប្រកួតជាមួយកីឡាករថៃ វ៉ាន់ ឆាឡើម។ ៤រូបនេះប៉ះគ្នា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅថ្ងៃសៅរ៍ទី២៦ តុលា វេលាម៉ោង២រសៀល។ ដោយឡែកនៅថ្ងៃអាទិត្យ ទី២៧ តុលា វេលាម៉ោង៨ព្រឹក ក៏មានការប្រកួតអន្តរជាតិផងដែរ ដោយការប្រកួតនោះក៍ជាការប្រកួតសន្សំពិន្ទុ។ ការប្រកួតនោះរួមមាន កីឡាករ លីន វិរះ ប៉ះជាមួយកីឡាករថៃ Phayak Kamin កីឡាករកម្ពុជា ឡុង ជិន ប៉ះជាមួយកីឡាករថៃ Phat Gnarm និងកីឡាករ កម្ពុជា សេក គឹមរួន ប្រកួតជាមួយកីឡាករថៃ Yorth Phit។

សម្រាប់សង្វៀនដែលមាន ឡៅចន្ទ្រា ចាប់ផ្ដើម វេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ តុលា ឆ្នាំ២០១៩ នៅលើសង្វៀនទូរួស្សន៍អាស៊ីអាគ្នេយ៍។ កីឡាករកម្ពុជា ឡៅ ចន្ទ្រា ដែលនៅក្នុងវិស័យប្រដាល់ អ្នកណាក៍ស្គាល់ថាខ្លាំង នឹងប៉ះប្រកួតជាមួយកីឡាករថៃឈ្មោះ Far Suorak ក្នុងនាមជាគូឯក និងកីឡាករ ឌុម កែវដា ប្រកួតជាមួយកីឡាករថៃឈ្មោះ Kang Napha។

LEAVE A REPLY

Please enter your comment!
Please enter your name here