មិនសូវទទួលប្រកួត តែ មឿន សុខហ៊ុច នៅតែខ្លាំងក្នុងជំនួបប៉ះថៃ

0

គ្មានអ្នកណាមិនដឹងនោះទេ ថាកីឡាករ មឿន សុខហ៊ុច គឺជាកីឡាករជើងខ្លាំង ដែលរយាលពីហ្វឹកហាត់ជាប់លាប់ ដោយសារតែរវល់នឹងការងារផ្ទាល់ខ្លួន និងមិនសូវមានគូវ៉ៃ។ យ៉ាងណាមិញការប្រកួតទជាមួយថៃ កាលពីថ្ងៃ ១២ ឧសភា លោកនៅតែអាចធ្វើអោយក្រេឌីតរបស់ខ្លួននៅល្អដដែល បន្ទាប់គេវាយអោយកីឡាករថៃបោះបង់ការប្រកួតបានសម្រេច ក្នុងទឹកទី៣។

- Advertisement -

ការប្រកួតអន្តរជាតិ ដែលមានអ្នកគាំទ្រយ៉ាងច្រើនកុះករនៅក្នុងស្ទីឌីយោរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍នេះ កីឡាករល្បីឈ្មោះ មឿន សុខហ៊ុច ត្រូវប៉ះកីឡាករថៃឈ្មោះ Bear Thay ដែលជាកីឡាករវ័យក្មេង និងមានថ្វីដៃមិនធម្មតាម្នាក់។ ការប្រកួតនេះម្នាក់ៗមិនរំពឹងថា កីឡាករកម្ពុជានឹងឈ្នះដោយស្រួលនោះទេ ដោយសារតែកីឡាករថៃគឺជាជើងខ្លាំង ហើយត្រូវគេស្គាល់ថាមានប្រវត្តិប្រកួតច្រើន ក្នុងពេលដែលកីឡាករកម្ពុជា គឺជាជើងខ្លាំង ប៉ុន្តែមួយរយៈចុងក្រោយ គេរសាត់ឆ្ងាយពីការប្រកួត។ ម្នាក់ៗយល់ថា កីឡាករកម្ពុជា រវល់តែនឹងការងារខាងក្រៅ ច្រើនជាងឡើងប្រដាល់ ទើបពិបាកអោយអ្នកគាំទ្រជឿថា គេនៅតែមានសមត្ថភាពដូចដើម ឬ ធ្លាក់ដៃហើយ។

យ៉ាងណាមិញ កីឡាករ មឿន សុខ ហ៊ុច ដែលធ្លាប់ឈរជើងជាម្ចាស់ខ្សែក្រវាត់ មិនធ្វើអោយអ្នកទស្សនាខកចិត្តនោះទេ ដោយសម្រុកវាយកីឡាករអោយខូចជើង ឈានដល់ការរាប់ម្ដងជាពីរដង ហើយមួយស្នៀតចុងក្រោយ គឺក្បាច់ទាត់បំបាក់ជំទល់របស់គេ គឺជាស្នៀតដែលធ្វើអោយកីឡាករថៃសម្រេចបញ្ឈប់ដោយខ្លួនឯង ពីការប្រកួតព្រោះតែទៅមុខលែងរួច។ ក្រោយលទ្ធផលស្ដែងឡើងម្នាក់ៗសុទ្ធតែលាន់មាត់ថា អីយ៉ា មឿន សុខហ៊ុច ដ្បិតថាយូរឡើងរេញម្ដង ប៉ុន្តែកម្លាំង និង សមត្ថភាពរបស់គេ គឺនៅតែខ្លាំង ដោយទោះជាគូប្រកួតដែលប៉ះជាមួយគេជាកីឡាករល្អកម្រិតណា ក៍គេនៅតែអាចទៅរួច ដែលមានន័យថា មិនសូវទទួលឡើងរេញ តែពេលបង្ហាញមុខម្ដងៗ គឺនៅតែជាខ្លាចាស់មិនធម្មតា។

SHARE