ស្ងាត់ពីការសម្ដែង ពេជ្រ ខេនឌី បង្អួជីវិតដូចសេដ្ឋីនី ថ្ងៃខួបកូនពៅ

0

កាលពីថ្ងៃទី១៨ តុលា ឆ្នាំ២០១៩ អតីតតារាសម្ដែង អ្នកនាង ពេជ្រ ខេនឌី បានរៀបចំពិធីខួបកំណើតកូនពៅយ៉ាងគគ្រឹកគគ្រេង ផ្គួបនឹងវីឡាតម្លៃសែនដុល្លារ នៅបុរីអរគីដេវីឡា ផ្លូវ២០០៤។ នៅក្នុងពិធីនោះ ក៏មានវត្តមានសិល្បករយ៉ាងច្រើនកុះករចូលរួមផងដែរ។

គ្មានអ្នកណាមិនសរសើរនោះទេ ជាមួយនឹងជីវិតខាងក្រៅសិល្បៈរបស់អ្នកនាង ពេជ្រ ខេនឌី ដែលកាលពីប៉ុន្មានឆ្នាំមុនគឺគ្រាន់តែជាអ្នករាំអមតារាចម្រៀងយ៉ាងសាមញ្ញ។ អ្នកនាងត្រូវគេដឹងថា មានហាងសាឡនធំផង មានក្រុមហ៊ុនពីរបីក្នុងដៃយ៉ាងជោគជ័យផង ហើយបើក្រឡេកទៅមើលពិធីខួបកូនពៅរបស់នាង ដែលមានឈ្មោះថា យាន ស៊ីងស៊ីង កាលពីយប់ថ្ងៃទី១៨ តុលា វិញ ក៏មិនធម្មតា។ នៅក្នុងថ្ងៃនោះគេឃើញអ្នកនាង បង្អួតវីឡាយ៉ាងធំស្កឹមស្កៃនៅក្នុងបុរីអរគីដេវីឡាផ្លូវ២០០៤។ ពិធីឡើងវីឡា ផ្គួបនឹងខួប២ឆ្នាំកូនប្រុសនោះ អ្នកនាងធ្វើឡើងធំដុំ ដោយក្រៅពីភ្ញៀវកិត្តិយសសុទ្ធតែអ្នកមុខអ្នកការ គឺតារាសិល្បៈក៏ចូលរួមមិនតិច។

សិល្បករដែលបង្ហាញខ្លួននៅក្នុងពិធីអ្នកនាងរួមមាន អ្នកនាង ឈួន សុវណ្ណឆៃ តារាចម្រៀង, លោក ត្រាយ៉ាកូ តារាសម្ដែង, អ្នកនាង កុល ដាវី, លោក សុខ រក្សា, អ្នកនាង លី ច័ន្ទសីហា, អ្នកនាង សឿន ផានផាភួង តារាសម្ដែង, លោក ហេង ពិសិដ្ឋ តារាចម្រៀង និងភរិយា, លោក លាង ឧត្តម តារាសម្ដែង, លោក ម៉ៃ សុគន្ធ, លោក អេឡិច ចាន់ត្រា, អ្នកនាង ឈិន សុធារី, លោក Bong John, អ្នកនាងម៉ីលី និងសិល្បករសិល្បការិនី ជាច្រើនរូបទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here