ភ្ញាក់ផ្អើល អន្ទិតកក្កដា ក្លាយជាដៃគូជំនួញ ជាមួយ ណាតាយ៉ា

0

មានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីតារាសម្តែងណាតាយ៉ា បង្ហោះជាសាធារណៈថា នាងបានសម្រេចចាប់ដៃជាមួយ អន្ទិតកក្កដា ដើម្បីអោយជំនួញរបស់នាង កាន់តែរលូនទៅមុខ។ នាងបានប្រកាសថា អន្ទិតកក្កដា នឹងក្លាយជាអ្នកចែកចាយផលិតផលរបស់នាងមួយរូបបន្ទាប់ពីការប្រកាសរបស់នាងតទៅ។

ការប្រកាសរបស់ណាតាយ៉ា ធ្វើអោយម្នាក់ៗភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ខណៈដែល អន្ទិតកក្កដា ត្រូវគេស្គាល់ថា ក៏ជាតារាហ្វេសប៑ុកពេញនិយមមួយរូបផងដែរ ដែលមានហ្វេនច្រើនក្នុងដៃ។ វតហតមានរបស់អន្ទិតកក្កដា ក្នុងមុខជំនួញ ផលិតផល Collagen របស់ កញ្ញា Nattaya មិនខុសពីជួយអោយផលិតផលនេះ កាន់តែមានទីផ្សារនោះទេ ខណៈដែលតាំងពីនាងប្រកាសមុខជំនួញនេះ គឺកក់កបស្រាប់ទៅហើយ។

គួរបញ្ជាក់ថា ណាតាយ៉ា គឺជាតារាសម្ដែងស្រស់សោភា ដែលបាននាំចូលផលិតផល Inner Mois Collagen plus មកពីជប៉ុន ផ្ដាច់មុខ។ នាងបានសម្រេចចិត្តដកខ្លួនពីសិល្បៈ ក្រោយពេលមុខជំនួញកាក់កប។

មុខរបរនេះ ត្រូវបានប្រកាសថា បោះទុនប្រមាណជា៥ម៉ឺនដុល្លារសម្រាប់គម្រោងបើកឆាក និងគ្រោងបន្ថែមជាច្រើនម៉ឺនទៀត ក្នុងពេលបន្តបន្ទាប់។ ផលិតផលនេះ នាងជោគជ័យនៅតាមអនឡាញមួយរយៈមកហើយ ទើបឈានដល់ការបើកហាង។ នាងធ្លាប់ប្រកាសថា ផលិតផលនេះ ទទួលស្គាល់ទាំងក្រសួងសុខាភិបាលនៅជប៉ុន និងកម្ពុជា ហើយប្រសិទ្ធិភាពល្អលើការពន្យា និង ទប់ស្កាត់ភាពចាស់កាត់បន្ថយមុន ជាំ អាច់រុយ ជួយអោយស្បែកសរ ភ្លឺពីខាងក្នុង សម្រាប់ស្ត្រីជួយអោយរដូវទៀង និងធ្វើអោយគេងលក់ស្រួល ក្រៅជួយក្រពះពោះវៀន និងទល់លាមកគេងលក់ស្រួល គ្រាន់តែទទួលទានមុនចូលគេងរាល់យប់ ទើបតាំងពីនាំចូលផ្ដាច់មុខ គឺជោគជ័យខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here