បេក្ខភាព Xfactor វ៉ាន ដាណេ ចេញបទ”កែខ្លួនជាថ្មី” ទាំងពិរោះ ទាំងអត្ថន័យចាក់ដោត

0

អតីតបេក្ខភាព Xfactor លោក វ៉ាន ដាណេ បើទោះជាបានធ្លាក់ចេញពីកម្មវិធី ប៉ុន្តែលោកបានបញ្ចេញបទដំបូង ក្រោមចំណងជើងថា”កែខ្លួនជាថ្មី” ដែលធ្វើអោយអ្នកស្ដាប់សរសើរថា ពិរោះក៏ពិរោះ មានន័យចាក់ដោតក៏ចាក់ដោត។ បទចម្រៀងរបស់លោក ឆ្លុះបញ្ចាំងពីសង្គមដែលបង្វក់ដោយគ្រឿងញៀន ដែលជាការដាស់តឿន កុំអោយមនុស្សឈ្លក់វង្វែង។

ចម្រៀងមួយបទនេះ ដែលទើបតែដាក់បង្ហោះក្ដៅៗនេះ ជាការកែសម្រួល និងផលិតដោយលោក នូ សុផេន ដែលគេស្គាល់ថាជាអ្នកផលិតកម្មវិធីមួយរូប និងមានស្នាដៃផលិតឈុតបុរាណផងដែរ។ លោកបានសម្រេចផលិតបទ”កែខ្លួនជាថ្មី” អោយអតីតបេក្ខជន Xfactor លោក វ៉ាន ដាណេ បន្ទាប់ពីអតីតបេក្ខជនប្រលងចម្រៀងលំដាប់ពិភពលោករូបនេះ បាត់បង់ឱកាសពីការប្រលង តែត្រូវបានមហាជនកត់សម្គាល់ថាមានទឹកដមសំលេងមិនធម្មតា។ នេះជាបទផ្ទាល់ខ្លួនលើកដំបូង របស់លោក វ៉ាន ដាណេ ប៉ុន្តែអ្វីដែលមហាជនគិតថសជោគជ័យ គឺបទចម្រៀងនោះមានទឹកដមសំលេងល្អហើយសម្រាប់អត្ថន័យវិញ គឺលើកឡើងពីអ្នកញៀនញ៉ាមគ្រឿងញៀន ហើយធ្លាក់ដើរខុសផ្លូវ។

លោក នូ សុផេន រំពឹងថាមួយបទនឹងកាន់តែធ្វើអោយតារាចម្រៀង លោក វ៉ា ដាណេ ត្រូវបានមហាជនចាប់អារម្មណ៍ បន្ទាប់ពីលោក វ៉ាន ដាណេ ក៍ធ្វើអោយមានការស្គាល់រួចមកហើយ តាមរយៈការប្រលង Xfactor។ តារាចម្រៀងរូបនេះ ក៏ត្រូវបានគេប្រកាសថានឹងផលិតបទចម្រៀងអោយថ្មីបន្តទៀត ដោយឆាណែល The World Cambodia និងក្លាយជាឆាណែលដែលនឹងបង្ហោះវីដេអូបទចម្រៀងរបស់លោក វ៉ាន់ ដាណេ នោះផង។

ចង់ដឹងថាចម្រៀងមួយបទនេះ ទាំងពិរោះ និងមានអត្ថន័យយ៉ាងណា សូមរីករាយទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here