ធ្លាយដំណឹង ភិន សុដាលីស រៀបគម្រោងរស់នៅអង់គ្លេស

0

ប្រភពជិតស្និទ្ធបានបង្ហើបថា តារាសម្ដែង អ្នកនាង ភិន សុដាលីស កំពុងស្វះស្វែងរកផ្លូវទៅរស់នៅប្រទេសអង់គ្លេស ខណៈដែលភាពយន្តរឿង”កាំបិតមុខ២” របស់នាង ថតមិនទាន់ចប់នៅឡើយ។ ពាក់ព័ន្ធនឹងបញ្ហានេះ ឳពុករបស់នាងចេញមុខបំភ្លឺ។

- Advertisement -

លោក អុិន សុភិន ម្ចាស់ផលិតកម្មមហាហង្សបានឆ្លើយបញ្ជាក់ថា កូនស្រីរបស់លោក គឺអ្នកនាង ភិន សុដាលីស ពិតជាស្ថិតនៅអង់គ្លេស និងកំពុងស្វះស្វែងរកផ្លូវសិក្សានៅក្នុងប្រទេសនោះពិតមែន ប៉ុន្តែមិនមែនអ្នកនាងចង់រស់នៅនោះទេ ដ្បិតបើត្រូវនៅរៀន ក៏រៀនក្នុងរយៈពេលខ្លី ដែលមិនចាត់ទុកថា ទៅរស់នៅនោះដែរ។ លោកថានាងទៅកាន់ប្រទេសអង់គ្លេស ដោយសារតែកូនប្រុសរបស់លោក សិក្សា និងរស់នៅទីនោះ ហើយជាពេលដែលភរិយារបស់លោកត្រូវទៅលេងកូនប្រុសប៉ុណ្ណោះ ទើបភិន សុដាលីស ជូនម្ដាយទៅជាមួយ។ លោកថា កូនស្រីគ្រាន់តែចង់ទៅមើលថាតើនៅក្នុងប្រទេសអង់គ្លេស អាចសិក្សាជំនាញអ្វីបាន ដែលពាក់ព័ន្ធនឹងការឌីហ្សាញ និង ផ្នែកផលិតកម្មប៉ុណ្ណោះ ប៉ុន្តែបើត្រូវនឹងរៀនមែន ក៏មិនមែនពេលនេះដែរ ដោយសារតែភិន សុដាលីស នៅជាប់ថតរឿង”កាំបិតមុខ២” មិនទាន់ចប់។

លោក អុិន សុភិន បន្តថា ភិន សុដាលីស មិនចេះរស់នៅប្រទេសគេទេ ដោយសារតែនាងនឹកកូន និងមានចំណូលចិត្តចង់រស់នៅស្រុកខ្មែរច្រើនគេ។ លោកថាភិន សុដាលីស ត្រូវមកសម្ពោធភាពយន្តរឿង”លោកឳពុក”ផង ដូច្នេះនាងមានការងារច្រើនណាស់ត្រូវធ្វើ មិនអាចទៅរៀន ឬ រស់នៅអង់គ្លេសបានទេ បើទោះជាប្អូនប្រុសនៅទីនោះស្រាប់៕

SHARE