ប៉ះគ្នាជាមួយ ឱក សុគន្ធកញ្ញា អ្នកនាង Love Riya លែងខ្លួនយ៉ាងទាក់ទាញ

0

ក្នុងពិធីចុះហត្ថលេខារវាងអ្នកនាង ឱក សុគន្ធកញ្ញា ជាមួយនឹងម្សៅទឹកដោះគោរបស់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី ៩ កញ្ញា គេកត់សម្គាល់ឃើញពិធីនេះ បានអញ្ជើញតារាសិល្បៈ ជាពិសេសគូស្នេហ៍ ដោយភាគច្រើនគឺជាអ្នកសុីវិល័យក្នុងឋានៈស្ដុកស្ដម្ភផង មកចូលរួមជាច្រើន។ យ៉ាងណាមិញ ក្នុងចំណោមស្រ្តីពរពោះ ជាច្រើន ដែលមានទាំងវត្តមានសិល្បការិនីផង អ្នកនាង Love Riya ដែលគេស្គាល់ថាជាអ្នកលក់ផលិតអនឡាញដ៏មានប្រជាប្រិយភាព ដែលត្រូវគេអញ្ជើញជាគូស្នេហ៍កិត្តិយស ក្នុងនាមជាអ្នកផ្សព្វផ្សាយផលិតផលមួយរូបផង លេចធ្លោចង់ខ្លាំងជាងតារាមួយចំនួន នៅក្នុងពិធីនោះផង ដោយសារតែក្រៅតែពីស្រស់ស្អាត អ្នកនាងក៏រំលេចឈុតទាក់ទាញ់។

- Advertisement -

អ្នកចូលរួមមិនតិចនោះទេ ត្របាញ់ភ្នែកសរសើរអ្នកនាង Love Riya និង ស្វាមីដោយសារតែមួយគូនេះ ក្រៅស្អាតដូចកូនកាត់ទាំងគូ ក៏ចេះរៀបខ្លួន មើលទៅដូចជាកូនកំលោះកូនក្រមុំអណ្ដែតសម្រស់ជាងគេ នៅក្នុងពិធី។ អ្នកនាងបណ្ដើរប្ដីក្មេងរូបសង្ហារ ជាមួយនឹងរ៉ូបសស្រស់ស្អាត មើលទៅលេចធ្លោជាងគេជាងឯងតែម្ដង បើទោះជាអ្នកនាងខ្ទាតពោះប្រមាណ៨ខែទៅហើយ។ រ៉ូបមួយឈុតរបស់អ្នកនាង ត្រូវបានបញ្ជាក់ថា ច្នៃឡើងដោយជាងចំណាន តែជាការកុម្ម៉ង់ម៉ូដដោយអ្នកនាងផ្ទាល់ ដើម្បីឲ្យមើលឃើញប្លែកភ្នែក ហើយស្រស់ស្អាត។ ជាមួយនឹងការលាន់មាត់ថាស្រស់ស្អាត អ្នកនាងប្រាប់ថា បើទោះជាខ្លួនគ្រាន់តែជាតារាហ្វេសប៑ុក ប៉ុន្តែសម្រាប់ការលេងម៉ូដឈុត គឺអ្នកនាងទម្លាប់លែងខ្លួនមិនចាញ់តារាប៉ុន្មានទេ។ អ្នកនាងបានទាំងប្រាប់ទៀតថាគ្រប់ឈុតដែលអ្នកនាងស្លៀកបង្ហាញក្នុងកម្មវិធីនីមួយៗ កម្រជាឈុតដដែល និងជាឈុតជាន់គេជាន់ឯងនោះផង ដោយអ្នកនាងសុទ្ធតែទិញ ឬ កាត់ថ្មីទាំងអស់ បើទោះជាអស់ថ្លៃប៉ុណ្ណា។ ជាក់ស្ដែងមួយឈុតសដែលអ្នកនាងគ្រងមកក្នុងកម្មវិធីដែលមាន ឱក សុគន្ធកញ្ញា ចូលរួមនោះ គឺជាកុម្ម៉ង់ម៉ូដដោយការចង់បានរបស់អ្នកនាងផ្ទាល់ ដោយមិនមែនជាងកាត់ឲ្យស្រាប់ៗនោះទេ។ អ្នកនាងថាខ្លួនចូលចិត្តលែងម៉ូតឈុតខ្លាំងណាស់ ហើយបើទោះជាឈុតខ្លះមានតម្លៃកប់ពពក ក៏អ្នកនាងមិនសាញដែរ។ យ៉ាងណាមិញអ្នកនាង មិនបានបង្ហើបអោយដឹងពីតម្លៃរ៉ូបស ដែលធ្វើឲ្យអ្នកនាង លេចធ្លោនៅក្នុងជំនួបជាមួយ ឱក សុគន្ធកញ្ញា នាថ្ងៃនោះឡើយ។

គួរបញ្ជាក់ផងដែរថា អ្នកនាង Love Riya គឺជាអ្នកលក់ផលិតផលអនឡាញញប៉ុណ្ណោះ ប៉ុន្តែដោយសារប្រជាប្រិយភាពល្បីល្បាញ នៅក្នុងសង្គមហ្វេសប៑ុក ទើបធ្វើឲ្យក្រុមហ៑ុនម្សៅទឹកដោះគោធំមួយ ដែលអ្នកនាង ឱក សុគន្ធកញ្ញា គឺជាតំណាង ជ្រើសជាស្រ្តីពរពោះដែលទទួលផលិតផលគ្រប់ផ្នែករបស់ក្រុមហ៑ុនយកមកប្រើប្រាស់តាំងពីអ្នកនាងពរពោះកូនស្រីបាន៣ខែ។ អ្នកនាង និងស្វាមី ត្រូវបានក្រុមហ៑ុនអញ្ជើញជាគូស្នេហ៍កិត្តិយសក្នុងពិធីចុះហត្ថលេខាជាមួយតារាចម្រៀង ឱក សុគន្ធកញ្ញា កាលពីថ្ងៃទី៩ កញ្ញា នៅសណ្ឋាគារសូហ្វីតែល ដោយរៀបឲ្យអង្គុយជួរមុខផង ម្ខាងម្នាក់នឹងគូស្នេហ៍តារាសម្ដែង អ្នកនាង គង់ ច័ន្ទស្រីមុំ ទើបកាន់តែធ្វើឲ្យអ្នកនាង និងស្វាមីលេចធ្លោ នៅពេលអ្នកនាង Love Riya លែងខ្លួនបានស្អាតជាមួយឈុតរ៉ូបសផង។

SHARE