លាន់មាត់នឹងទិដ្ឋភាពមង្គលការ សុឹម សូលីកា និង អេង រិទ្ធី

0

ដ្បិតថាជាមេម៉ាយ និងពោះម៉ាយ តែពិធីករពិធីការិនី ដែលជាអតីតតារាសម្ដែងដូចគ្នា លោក អេង រិទ្ធី និង អ្នកនាង សុឹម សូលីកា រៀបការយ៉ាងធំដុំតែម្ដង កាលពីថ្ងៃទី៩ កញ្ញា ឆ្នាំ២០១៩មុននេះ។ សូម្បីពិធីសូត្រមន្តពេលល្ងាចអ្នកទាំងពីរនិមន្តសុទ្ធតែសម្ដេចសង្ឃរាជ ទេព វង្ស មកប្រោះព្រំតែម្ដង ខណៈដែលពិធីរៀបទទួលភ្ញៀវក៍ធ្វើឡើងយ៉ាងពេញមុខពេញមាត់ មិនខុសពីបង្ហាញអោយឃើញពីភាពហុឺហារ និងឡូយឆាយ ក្រោយពីសម្រេចចិត្តចែកផ្លូវពីអតីតគូស្នេហ៍ ដែលជាអ្នកមានទ្រព្យស្តុកដូចគ្នា។

ស្នេហាមួយគូនេះ គឹកើចេញពីជីវិតដែលមានរបួសស្នាមដូចគ្នា ដោយអ្នកនាង សុឹម សូលីកា បែកគ្នាពីលោកទិត្យ ថាវរិទ្ធិ ដែលបច្ចុប្បន្នជាមន្ត្រីក្រសួងវប្បធម៌ ហើយចំណែកលោក អេង រិទ្ធី បែកបាក់ភរិយាដែលជាកូនមន្ត្រីធំ។ អ្នកទាំងស្រឡាញ់គ្នាច្រើនឆ្នាំមកហើយ ដោយផ្ដើមចេញពីមិត្យតភ័ក្ត្រក្នុងសិល្បៈ និងក្រោយមកជាមិត្តភ័ក្រ្តក្នុងការងារនៅទូរទស្សន៍បាយ័ន។ បើទោហជាបានរួមរស់ក្រោមដំបូលតែម្ដង ដោយមានឈ្មោះថាជាប្ដីប្រពន្ធទៅហើយ ក៏អ្នកនាង សុឹម សូលីកា និង លោក អេង រិទ្ធី នៅតែរៀបការជាមួយជាទ្រង់ទ្រាយធំ ដែលមានន័យថា នៅតែចាត់ទុកមង្គលការជាលើកទី២រៀងខ្លួននេះ សំខាន់ក្នុងជីវិតដដែល។ អ្នកមុខអ្នកការជាច្រើន បានបង្ហាញខ្លួនចូលរួមមង្គលការអ្នកទាំងពីរ ក្នុងពេលដែលវត្តមានតារាសិើ្បៈ ក៏ចូលរួមកុះករ។ មង្គលការនេះ ត្រូវគេឃើញធ្វើឡើងក្នុងភាពអធឹកអធម ដើម្បីឲ្យសមនឹងឋានៈរបស់លោក អេង រិទ្ធី ដែលបានក្លាយជាឯកឩត្តម ក្រោយតែងតាំងជាទីប្រឹក្សាសម្ដេចសង្ឃរាជ ទេព វង្ស និងឲ្យសមដែល សុឹម សូលីកា នៅតែឈរជើងជាតារាល្បី។ មង្គលការនេះក៍បានធ្វើឡើងបន្ទាប់ពី អ្នកនាង សុឹម សូលីកា ទើបតែត្រូវគេដឹងថា ទើបតែបញ្ឈររថយន្តឡិចសុីស៥៧០ និងរថយន្តពីបីគ្រឿងផ្សេងទៀត ហើយអះអាងថាជារបស់ខ្លួន សរុបតម្លៃជិតកន្លះលានដុល្លានោះផង។ អ្នកធ្លាប់ស្គាល់អតីតកាលរបស់អ្នកទាំងពីរ បានហៅមង្គលដែលទើបតែបញ្ចប់ ថាធ្វើឡើងពេញមុខពេញមាត់ ដែលផ្ទុយពីគូស្នេហ៍ផ្សេងទៀត ដែលអាងពោះម៉ាយមេម៉ាយរៀងខ្លួន គឺឩបកិច្ចៗ។

ខាងក្រោមនេាះ ជាទិដ្ឋភាពត្រួសៗនៃមង្គលការរបស់អ្នកទាំងពីរដែលបានធ្វើឡើងដោយបើកចំហរមុននេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here