ឆ័យលី ដាឡែន ចែកផ្លូវជាមួយស្វាមី

0

ជាមួយនឹងការបង្ហាញខ្លួនក្នុងកម្មវិធី Lovely Night ដោយមិនមានវត្តមានស្វាមី អមដោយការផុសStatus ធ្វើឲ្យផ្ទុះមន្ទិលសង្ស័យថាមានបញ្ហាជាមួយស្វាមី ទីបំផុតតារាចម្រៀងកញ្ញា ឆ័យលី ដាឡែន ព្រមសារភាពហើយថាខ្លួនពិតជាបានចែកផ្លូវជាមួយស្វាមី។ យ៉ាងណាមិញអ្នកនាងថា សុំមិននិយាយពីដើមចមនៃការបែកបាក់ និងពីមូលហេតុនៃការបនរេះឆានោះទេ ដោយនាងគ្រាន់តែបង្ហើបថា រស់នៅមិនចុះសម្រុងគ្នា។

- Advertisement -

អ្នកនាង ឆ័យលី ដាឡែន ធ្លាប់បានប្រកាសតាមLive ជារឿយៗមកហើយថាអ្នកនាង និងស្វាមីបានបែកគ្នាហើយ ប៉ុន្តែអ្វីដែលអ្នកនាងប្រកាសឡើង គឺមានអ្នកខ្លះប៉ាន់ស្មានថាអ្នកនាងនិយាយលេងសើច។ ប៉ុន្តែអ្នកដែលតាមដានការបង្ហោះអារម្មណ៍តុកសុិករបស់អ្នកនាងនៅលើបណ្ដាញហ្វេសប៑ុក ក៍ជឿជាក់ដែរថាអ្វីដែលអ្នកនាងបានប្រកាសគឺជាការពិត។ ក្នុងជំនួបក្រោយបង្ហាញខ្លួនចូមរួមពិធីបុណ្យរ៉យ៉ា អ្នកនាង បានសារភាពថា ចំណងអាពាហ៍ពិពាហ៍របស់អ្នកនាងពិតជាដល់ទីបញ្ចប់មែន បន្ទាប់ពីប្រើពេលវេលារស់នៅជាមួយគ្នាច្រើនឆ្នាំ ហើយមិនអាចបន្តទៅមុខ។ អ្នកនាងបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺអ្នកនាង និងស្វាមី ព្រមព្រៀងទាំងសងខាង ដោយទាំងអ្នកនាង និង ស្វាមី គឺនឹងនៅតែចេញចូលគ្នា រាប់អានគ្នា និងរួមគ្នាចិញ្ចឹមកូនជាធម្មតា។ អ្នកនាងបញ្ជាក់ថារវាងអ្នកនាង និង ស្វាមី អត់មានអ្នកណាខុស ហើយក៏អត់មានអ្នកណាត្រួវដែរ ប៉ុន្តែអ្វីដែលជីវិតស្នេហាត្រូវបិទបញ្ចប់គឺប្រហែលជាកម្មផល។ អ្នកនាងនិយាយថា”រវាងពួកខ្ញុំអត់មានអ្នកណា បែកចិត្តមានមានថ្មីមានអ្នកចាស់អីទេ ហើយក៏អត់មានឈ្លោះទាស់ទែងគ្នាអីដែរ ប៉ុន្តែអាចនិយាយបានថាដោយសារពួកយើងអស់និស្ស័យជាប្ដីប្រពន្ធ ទើបពួកយើងសម្រេចចិត្តចែកផ្លូវ”។

អ្នកនាង ឆ័យលី ដាឡែន បន្តថាដំណើរការលែងគ្នាផ្លូវច្បាប់ស្ថិតក្នុងការដំណើរការ ចំណែកកូនប្រុសដែលជាដំណក់ឈាមរួមគ្នាគឺច្បាប់អោយទៅស្វាមី តែអ្នកនាងមានសិទ្ធិឡើងចុះក្នុងជាម្ដាយជាធម្មតា៕

SHARE